Porsche ចេញឡានស្ព័រ 911 Targa Limited Edition ថ្មី អបអរខួប ៥០ឆ្នាំនៃ Porsche Design

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche បានបញ្ចេញរថយន្ត 911 ម៉ូដែលពិសេស ហៅថា Edition 50Y Porsche Design ដើម្បីអបអរខួបលើកទី៥០ នៃក្រុមហ៊ុន Porsche Design។

រថយន្ត Porsche 911 Edition 50Y Porsche Design នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៧៥០គ្រឿងប៉ុណ្ណោះ ហើយវានឹងត្រូវផលិតផ្អែកតាមម៉ូដែល 911 Targa 4 GTS និងមានតួខ្លួនខាងក្រៅពណ៌សុទ្ធ ព្រមទាំង កៅអី Sport-Tex បែប classic ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ រថយន្ត 911 Edition 50Y Porsche Design នៅតែបំពាក់ម៉ាស៊ីនដូចទៅនឹងម៉ូដែល Targa GTS គឺ ម៉ាស៊ីន twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ PDK មកស្តង់ដារ និង ប្រអប់លេខដៃ ៧វគ្គ ជា Option។

ម៉ាស៊ីននេះផ្តល់កម្លាំងឲ្យទៅកង់ទាំង៤ ដោយ Porsche អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ដោយមានជំនួយពីមុខងារ Launch Control។

សូមបញ្ជាក់ថា រថយន្តនេះនឹងត្រូវដាក់លក់ជាផ្លូវការលើទីផ្សារអឺរ៉ុប ក្នុងខែមេសាខាងមុខ ជាមួយនឹងតម្លៃចាប់ពី ១៨៥ ៦០៦ផោន ឬ ២១០ ៣៧២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម