[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche នឹងដាក់លក់ហ៊ុនជាសាធារណៈនៅសប្ដាហ៍នេះ ដោយហ៊ុននឹងមានតម្លៃប្រមាណ ៨០ដុល្លារ ក្នុងមួយហ៊ុន ជាគោលដៅតម្លៃខ្ពស់បំផុតដែលក្រុមហ៊ុនចង់បាន។
ការដាក់លក់ហ៊ុននេះនឹងឃើញសម្ព័ន្ធ Volkswagen Group លក់ហ៊ុន ១២,៥% ជាហ៊ុនដែលមិនមានសំឡេងក្នុងការបោះឆ្នោត ដែលនឹងមានតម្លៃប្រមាណ ៩,១ពាន់លានដុល្លារ ធ្វើឲ្យនេះក្លាយជាការលក់ភាគហ៊ុនធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសអាល្លឺម៉ង់។
មានភាគហ៊ុនមិនតិចជាង ៩១១លានហ៊ុន នោះទេដែលនឹងត្រូវលក់ក្នុង Porsche ហើយប្រមាណពាក់កណ្ដាលនៃការដាក់លក់នេះនឹងត្រូវចែកចាយដល់ម្ចាស់ភាគហ៊ុន។ ប្រាក់ចំណូលដែលនៅសេសសល់នឹងប្រើដើម្បីជួយ Volkswagen Group ក្នុងការផ្លាស់ខ្លួនជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ។
និយាយជាមួយសារព័ត៌មានកាលពីសប្ដាហ៍មុន អ្នកដឹកនាំខាងប្រឹក្សាការងាររបស់ Volkswagen បានបញ្ជាក់ថាក្រុមហ៊ុនអាចនឹងដាក់លក់ហ៊ុន Porsche បន្ថែមទៀតនៅអនាគត ដើម្បីបានថវិកាបន្ថែម៕