
បន្ទាប់់ពីរយៈចាំអស់រយៈពេលជាយូរ ទីបំផុត Porsche បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្ត Porsche 911 ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងកម្មវិធី Munich Motor Show នៅក្នុងសប្តាហ៍ក្រោយ ក្នុងថ្ងៃទី ៧ ខាងមុខនេះ។
ក្នុងនោះ បើយោងតាមការបញ្ជាក់គឺបានឲដឹងថា សម្រាប់ម៉ូឌែល Turbo និង Turbo S នឹងដំណើរការដោយម៉ាស៊ីន twin-turbo ចំណុះ ៣,៧លីត្រ អាចផលិតកម្លាំងបានប្រហែលពី ៥៧០ ទៅ ៦៤០សេះ ចំណែកម៉ូឌែល hybrid និង GTS វិញ នឹងដំណើរការដោយម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦សុីឡាំង អាចផលិតកម្លាំងបានប្រហែល ៥៣២សេះ ជាមួយអាគុយទំហំ ១,៩គីឡូវ៉ាត់ម៉ោង និងប្រអប់លេខ 8-speed dual-clutch ។
ជាមួយគ្នានេះ សម្រាប់ការរចនាវិញ ក៏នឹឈាំងទទួលបាននូវការរចនាថ្មីផងដែរ ពោលគឺមានការកែលម្អទៅលើកាងផ្នែខាងមុខថ្មី, កាងផ្នែកខាងក្រោយ, ភ្លើងលម្អ, កុងទ័រឌីជីថលទំហំ ១២,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,៩អ៊ីញ ជាដើម។ លើសពីនេះ ក៏នឹងទទួលបាននូវ start button ថ្មីផងដែរ៕