ក្រុមហ៊ុន Porsche បានបញ្ចេញរថយន្ត Special limited edition ថ្មី នៃម៉ូដែល 911 GT3 ដែលត្រូវបានរចនាឡើងសម្រាប់តែទីផ្សារអូស្ត្រាលីប៉ុណ្ណោះ ដែលត្រូវបានរចនាឡើងដើម្បីគោរពដល់ខួបលើកទី ៧០ របស់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសអូស្ត្រាលី។
រឿងរ៉ាវនៃរថយន្ត Porsche នៅក្នុងប្រទេសអូស្ត្រាលីចាប់ផ្តើមជាមួយម៉ូដែល 356s ចំនួន២ ដែលបាននាំយកមកប្រទេសនេះក្នុងឆ្នាំ ១៩៥១ ដោយលោក Norman Hamilton ។ ដែលជាទីផ្សាររថយន្តដំបូងគេដែលទទួលយករថយន្ត Porsches ដែលមានចង្កូតខាងស្តាំ និងទីផ្សារទី២ ដែលមិនមែនជាអ៊ឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិកដែលទទួលបានរថយន្តនេះ ។
ម៉ូដែល 356s មានពណ៌តួរខ្លួន Maroon និង Fish Silver Grey ដែលពណ៌នេះត្រូវបានប្រារព្ធឡើងដោយ 911 GT3 70 Years Porsche Australia Edition ថ្មី ដែលបានលាបពណ៌ Fish Silver Grey Metallic ដែលបង្កើតដោយ Porsche Exclusive Manufaktur ជាពិសេសសម្រាប់ម៉ូដែលនេះ ។
ដោយផ្អែកលើ 911 GT3 ជាមួយកញ្ចប់ Touring Package ម៉ូដែលនេះមានផ្លាកសញ្ញាពិសេសជាមួយទង់ជាតិ ក៏ដូចជាឡូហ្គូប៉ាកលើកៅអី និងជម្រើសរចនាផ្នែកខាងក្នុងតែមួយគត់ ហើយក៏ជាលើកដំបូងដែលខ្លួនមានម៉ូដែលពិសេស special Edition លើម៉ូដែល 911 GT សម្រាប់ទីផ្សារអូស្តា្រលីផងដែរ។
ការប្រារព្ធខួបលើកទី៧០ នៅលើទីផ្សារប្រទេសអូស្រ្តាលី គឺមានការចូលរួមពីភ្ញៀវពិសេសរួមទាំងអតីតអ្នកបើកឡាន Formula 1 និងជើងឯកពិភពលោក Mark Webber ព្រមទាំងបានដាក់បង្ហាញម៉ូឌែលដើមនៃ Porsches រួមទាំងម៉ូដែល 356 និង 928 ផងដែរ៕