Porsche 911 នឹងគ្មានប្រភេទអគ្គិសនីសុទ្ធ បើទោះបីរយ:ពេល ១០ឆ្នាំទៀត

លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche នៅក្នុងកិច្ចប្រជុំមួយជាមួយប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នេះនឹងមិនបញ្ចេញម៉ូដែលប្រភេទអគ្គិសនីសុទ្ធនៃរថយន្ត Porsche 911 នៅខណ:ពេលមួយទស្សវត្សទៀតនោះទេ។

ជាក់ស្តែងលោក Blume បានបន្តថា ទោះបីមិនមានផែនការចំពោះ Porsche 911 ប្រើអគ្គិសនីសុទ្ធ នៅពេលអនាគតក៏ដោយក៏ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវដើម្បីបញ្ចេញរថយន្ត 911 ដោយប្រើម៉ាស៊ីនកូនកាត់ Hybrid។ ដោយ Macan ជំនាន់ក្រោយដែលក្រុមហ៊ុន Porsche បានបង្ហាញនឹងមិនមានជំនាន់ដោយប្រើម៉ាស៊ីនចំហេះខាងក្នុងទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការអភិវឌ្ឍរថយន្ត ៩១១ ដែលប្រើម៉ូទ័អគ្គិសនី ដោយមិនបាត់បង់ភាព Sportiness នៃយានយន្ត គឺមិនងាយស្រួលនោះទេ។ ប្លង់នៃម៉ូទ័អគ្គិសនីជាធម្មតា ធ្វើឱ្យចំណុចកណ្តាលរបស់រថយន្តមានទំនាញទាញធ្លាក់ចុះទាប ខណៈពេលដែលម៉ូទ័រអគ្គិសនីដាក់នៅចន្លោះកង់។ នេះនឹងផ្លាស់ប្តូរលក្ខណៈនៃការបើកបរ 911 ទាំងស្រុងហើយវានឹងក្លាយជាបញ្ហាប្រឈមមួយដែលវិស្វករ Porsche ត្រូវតែជំនះ។

អ្នកគាំទ្រ 911 ដែលប្រើម៉ាស៊ីន Boxer នឹងបន្តឃើញរថយន្តដែលពួកគេចូលចិត្តទាំងនេះយ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០៣០។ ខណ:ពេលដែលឆ្នាំ ២០៣០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យយានយន្តអគ្គិសនីពីព្រោះវាដល់ពេលដែលក្រុមហ៊ុនជាច្រើនប្តេជ្ញាចិត្តចំពោះយានយន្តរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម