Porsche Taycan ២០២១ ចេញហើយ ជាមួយល្បឿនកាន់តែលឿន និងទំនើបជាងមុន

បន្ទាប់ពីរថយន្ត Porsche Panamera Turbo ២០២១ ដែលបានទទួលកំណត់ត្រាល្បឿនលឿនថ្មីនៅទីលានប្រណាំងរថយន្តនៅឯ Nurburgring ក្រុមហ៊ុន Porsche បាននឹងកំពុងតែបង្វែរការចាប់អារម្មណ៌មកលើការផលិតរថយន្តអគ្គិសនី Taycan របស់ខ្លួន។ សម្រាប់ម៉ូឌែល ២០២១ រថយន្តអគ្គិសនី Porsche Taycan បានធ្វើការបង្កើតបច្ចេកវិទ្យាថ្មី និងអភិវឌ្ឍន៌ទៅលើកំលាំងរបស់ខ្លួន។ រថយន្ត Porsche Taycan Turbo S ចាត់ទុកថាមានល្បឿនលឿនរួចទៅហើយ ប៉ុន្តែឆ្នាំ ២០២១ អាចធ្វើបានពី ០-១២៤ mph ប្រើពេលត្រឹមតែ ៩,៦វិនាទី ដែលល្អប្រសើរជាងលើកមុន ០,២ វិនាទី។

បច្ចេកវិទ្យាថ្មី ដែលបានបន្ថែមលើ Porsche Taycan គឺជាអេក្រង់ពណ៌លើកញ្ចក់ (Color Head-up Display) ដែលបង្ហាញព័ត៌មានអោយអ្នកបើកបរកាន់តែច្បាស់។ អេក្រង់បង្ហាញព័ត៌មាននោះចែកចេញជា ៣ចំណែកធំៗ ដែលមានផ្នែកចំបង ផ្នែកព័ត៌មានថ្មីៗ ផ្នែកព័ត៌មានបណ្តោះអាសន្ន (Main, Status, Temporary) ដូចជាការទូរស័ព្ទ ឬការបញ្ជារដោយសម្លេង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Porsche Taycan ២០២១ បំពាក់ជាមួយប៊ូមខ្យល់ ដែលមានមុខងារពិសេសមួយហៅថា ‘Smartlift’ ដោយប្រព័ន្ធរបស់វានឹងតំណើរការស្វ័យប្រវត្តិទៅតាមស្ថានភាពផ្លូវ។ នេះគួរតែបង្ហាញថា វាមានអត្ថប្រយោជន៍នៅពេលបើកបរផ្លូវពិបាក រលាក់ ក្នុងរថយន្តស្ព័រអគ្គិសនីរាងទាបបែបនេះ។ កាន់តែពិសេសទៀតនោះ មុខងារ Smartlift នេះវានឹងធ្វើការដោយស្វ័យប្រវត្តិ ដោយធ្វើការលៃតម្រូវកម្ពស់រថយន្តពេលអ្នកបើកលើផ្លូវរាបស្មើរក្នុងល្បឿនលឿន ដើម្បីធានាបាននូវផាសុកភាពពេលបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម