ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Porsche Taycan តម្លៃថោកបំផុត នឹងបង្ហាញខ្លួននៅអាមេរិក

Porsche Taycan តម្លៃថោកបំផុត នឹងបង្ហាញខ្លួននៅអាមេរិក

ក្រុមហ៊ុន Porsche បាននឹងចេញរថយន្តអគ្គិសនី Taycan ស៊េរីឆ្នាំ២០២១ ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៧៩ ៩០០ដុល្លារ។

រថយន្ត Porsche Taycan ប្រភេទថោកបំផុតនេះ បើប្រៀបធៀបនឹងម៉ូដែល Taycan 4S គឺថោកជាងដល់ទៅ ២៣ ៩០០ដុល្លារ ប៉ុន្តែនៅតែថ្លៃជាង Tesla Model S Long Range ដែលមានតម្លៃចាប់ពី ៦៩ ៤២០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Taycan ប្រភេទ Base Model នេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំងទៅកង់ខាងក្រោយ និងអាចផលិតកម្លាំងបាន ៤០២សេះ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,១វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើ Porsche មិនបានបង្ហាញពីចម្ងាយបើកបររបស់វាពី EPA ប៉ុន្តែម៉ូដែលនេះបានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៩,២គីឡូវ៉ាត់ម៉ោងមកស្តង់ដារ។ ដោយឡែក នៅអឺរ៉ុបវាអាចបើកបានចម្ងាយ ៤៣០គីឡូម៉ែត្រ បើយោងតាម WLTP។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប៉ុណ្ណឹងនៅមិនទាន់គ្រប់ អ្នកក៏អាចអាប់ដេតឡើង Performance Battery Plus ដែលបំពាក់កញ្ចប់អាគុយធំជាង ៩៣,៤គីឡូវ៉ាត់ម៉ោង ហើយផ្តល់ចម្ងាយបើកបរដល់ ៤៨០គីឡូម៉ែត្រ ខណៈកម្លាំងរបស់វាក៏ឡើងដល់ ៤៦៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម