[ទីផ្សារបរទេស] ក្រុមហ៊ុន POSCO Chemical របស់កូរ៉េខាងត្បូង គ្រោងនឹងវិនិយោគលើរោងចក្រផលិតអាគុយអាគុយក្នុងទំហំទឹកប្រាក់ប្រមាណ ៦៣៣ ដុល្លារសហរដ្ឋអាមេរិក ក្នុងប្រទេសកាណាដា ជាមួយក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
ក្រុមហ៊ុនផលិតសម្ភារៈ POSCO Chemical របស់កូរ៉េខាងត្បូងបានបញ្ជាក់ថានៅក្នុងឯកសារបទប្បញ្ញត្តិថាគ្រោងនឹងវិនិយោគក្នុងចំនួនទឹកប្រាក់បន្ថែមទៀតប្រមាណជាង ២៧៨ លានដុល្លារលើរោងចក្របណ្តាក់ទុនរួមគ្នាជាមួយ GM រហូតដល់ខែកញ្ញា ឆ្នាំ ២០២៤។
គួរបញ្ជាក់ផងដែរថារវាងក្រុមហ៊ុន POSCO Chemical និង General Motors បានចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងបង្កើតក្រុមហ៊ុនបណ្តាក់ទុននៅអាមេរិកខាងជើង៕