[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្ត Toyota Prius ជំនាន់ទី ៥ នៅឯពិរពណ៌រថយន្ត Tokyo Auto Salon ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ជាមួយនឹងកឈុតតួខ្លួនពិសេសរបស់ Modellista ដែលមានចំនួន ២ គឺ “Neo Advanced Style” និង Elegant Ice Style ដោយសង្កត់ធ្ងន់លើភាពកាន់តែប្រណិត និងស្ព័រខ្លាំងជាងមុននៅក្នុងប្រទេសជប៉ុន។
សម្រាប់ការរចនារបស់ Neo Advance Style ផ្តោតលើប្រណិតភាព ដោយបានបន្ថែមនៅភ្លើង LED ថ្មី, កាងការពារខាងមុខជាមួយភ្លើងពណ៌ខៀវចំនួន ២ និងថាសកង់ស្ព័រថ្មី spoke custom wheels។
ខណៈរចនារបស់ Elegant Ice Style ផ្តោតលើការតុបតែងជាមួយក្រូម៉េនៅលើកាងខាងមុខដើម្បីផ្តល់នៅភាពកាន់តែប្រណីតនិងស្ព័រ បំពង់ស៊ីមាំងរចនាបែបបន្លំភ្នែក កាងចំហៀង និងខាងក្រោយត្រូវបានបំពាក់ថ្មី។
រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនមានភាពខុសគ្នាបើប្រៀបធៀបនឹងរូបរាងបច្ចុប្បន្ន ដោយ Toyota Prius បានបង្ហាញនេះមានកុងទ័របង្ហាញព័ត៌មានបែបឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ កៅអីស្បែក និងកុងសូលខាងមុខតុបតែងជាមួយពណ៌ខ្មៅ-ក្រហម និងរន្ធម៉ាស៊ីនត្រជាក់ជាងស្លីមជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។
ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣ សេះ បំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននៅប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។