
ក្រុមហ៊ុន Mopar ដែលជាក្រុមហ៊ុនរបស់ Stellantis បានប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Mopar ’25 Ram 1500 RHO Edition ដែលជាជម្រើសពិសេសដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង។
ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានការរចនាខាងក្រៅពណ៌ Black Crystal Pearl Coat ជាមួយនឹងថាសកង់ទំហំ ១៨ អ៊ីញ សំបកកង់ទំហំ ៣៥ អ៊ីញ និងគ្រឿងតុបតែងជាច្រើនទៀតផងដែរ។
សម្រាប់នៅផ្នែកខាងក្នុងវិញ Mopar ’25 Ram 1500 RHO Edition ទទួលបាននូវកៅអីស្បែកដែលមានមុខងារកម្តៅ ខ្យល់ចេញចូល និងឡូហ្គូល រួមជាមួយនឹងអេក្រង់ទំហំ ១៤,៥ អ៊ីញ និង ១០,២៥ អ៊ីញ ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។
ទាក់ទងនឹងផ្នែកកម្លាំងម៉ាសុីន រថយន្តនេះ ប្រើប្រាស់នូវម៉ាស៊ីន twin-turbo ចំណុះ ៣,០ លីត្រ ៦សុីឡាំង ផលិតកម្លាំងបាន ៥៤០ សេះ និងកម្លាំងរមួល ៧០៦ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៦វិនាទី និង Top-speed ១៩០គ.ម/ម៉ោង។
គួរបញ្ជាក់ថា រថយន្តនេះ មានការផលិតត្រឹមតែ ២៥០ គ្រឿង ប៉ុណ្ណោះ ជាមួយតម្លៃលក់ខ្ទង់ ៨៨ ៧៣០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕