កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Stellantis បានធ្វើការបង្ហាញអំពីផែនការនៃការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៤ម៉ូឌែល ក្នុងនោះក៏បានបង្ហាញថាគ្រប់ម៉ូឌែលរថយន្ត Ram ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០។
យ៉ាងណាមិញ Ram ក៏បានប្រកាសអំពីរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ ដោយវាមានឈ្មោះថា Ram 1500 BEV ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ ២០២៤ខាងមុខ។
សម្រាប់ព័ត៌មានជាក់លាក់ Ram ពុំទាន់បញ្ជាក់នៅឡើយ ប៉ុន្តែ Ram បានអះអាងថា រថយន្តអគ្គិសនិរបស់ខ្លួននឹងមានសម្ថភាពលើសគូរប្រគួត ដោយមានន័យដល់រថយន្ត Chevy Silverado EV អាចបើកបរចម្ងាយ ៦៤៣គ.ម និង F-150 Lightning កម្លាំង ៥៦៣សេះ។
ហើយ Ram ក៏បានបន្ថែមថា រថយន្តអគ្គិសនីនោះ នឹងមានសម្ថភាពសាកថ្មល្បឿនលឿន ១៥០kW, Dynamic Range Mapping, ទីតាំងសាកថ្ម, អគ្គសនីជំនួយពេលធ្វើដំនើរកំសាន្ត, Smartphone Control និង Preconditioning and Drive modes៕