Ram ហៅរថយន្តភីកអាប់របស់ខ្លួនចំនួន ១៧០,០០០ គ្រឿង ត្រលប់មកវិញ ព្រោះបញ្ហាផ្លិតទឹក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត RAM បានធ្វើការហៅរថយន្តភីកអាប់របស់ខ្លួនចំនួនជាង ១៧០,០០០ គ្រឿងដោយសារតែបញ្ហាជាមួយផ្លិតទឹកកញ្ចក់របស់ពួកគេមិនដំណើរការ។

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ការប្រមូលមកវិញដោយសារតែដៃរបស់ផ្លិតទឹកដំណើរការមិនបាមត្រឹមត្រូវ និងមិនដំណើរការនៅពេលដែលអ្នកបើកបរចុចបើកវា។ ក្រុមហ៊ុនផលិតរថយន្តបានចាប់ផ្តើមស៊ើបអង្កេតបញ្ហានេះនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីបានសង្កេតឃើញការកើនឡើងនៃការទាមទារការធានាដែលត្រូវបានធ្វើឡើងអំពីផ្លឹតទឹកដែលមិនដំណើរការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពាក់ព័ន្ធនឹងការ​ប្រមូល​មក​វិញ​នេះបាន​ប៉ះ​ពាល់​ដល់រថយន្ត​ចំនួន ១៧១ ៧៨៩ គ្រឿង ដោយរួមមានម៉ូឌែល៖

  • ម៉ូដែល Ram 2500 ចំនួន ១០៧,៨៦៤ គ្រឿង ដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០
  • ម៉ូដែល Ram 3500 Cab Chassis ចំនួន ៨,០០៧ គ្រឿង
  • ម៉ូដែល Ram 4500/5500 Cab Chassis ចំនួន ១៧,០០៧ គ្រឿង
  • ម៉ូដែល Ram 3500 ចំនួន ៣៨,៧៨៦ គ្រឿង ដែលបានលផលិតនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ និងថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០
  • ម៉ូដែល Ram 3500 Cab Chassis ដែលត្រូវបានផលិតចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ទាំងអស់ផងដែរ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Fiat Chrysler Automobiles U.S. បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមជូនដំណឹងដល់អ្នកចែកចាយ និងម្ចាស់រថយន្តអំពីការប្រមូលមកវិញនៅថ្ងៃទី ១៨ ខែមីនា។ អតិថិជននឹងត្រូវបានណែនាំឲ្យយករថយន្តរបស់ពួកគេទៅកាន់ក្រុមហ៊ុនចែកចាយក្នុងស្រុក ដើម្បីធ្វើការត្រួតពិនិត្យ។ ក្នុងនោះ FCA ក៏នឹងសងសំណងដល់ម្ចាស់ទាំងឡាយណាដែលបានចំណាយប្រាក់ពីមុន ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម