Ram ចេញភីកអាប់ប្រភេទតូច នៃម៉ូឌែល Ram 700 សេរ៊ីឆ្នាំ ២០២១

Ram​ ប្រកាសចេញរថយន្តប្រភេទភីកអាប់ធន់តូច Ram 700​ សេរ៊ីឆ្នាំ ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចខាងត្បូង និងប្រទេសម៉ិកស៊ិកូ ដើម្បីបំពេញតម្រូវការអ្នកដែលមិនលទ្ធភាព ឬតម្រូវការរថយន្តភីកអាប់ធន់ធំ​ ហើយ Ram 700 ​មានរូបរាងដូចរថយន្ត Fiat Strada ខុសតែការលេងនៅផ្នែកខាងមុខប៉ុណ្ណោះ។

រថយន្ត Ram 700 សេរ៊ីឆ្នាំ ២០២១ មានជម្រើសទ្វា ២ប្រភេទគឺទ្វា២ និងទ្វា​៤ ក្នុងនោះដែរក៏មានជម្រើសម៉ូឌែល ៣ប្រភេទគឺ SLT, Big Horn និង Laramie។ សម្រាប់កម្រិតទាប ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៤លីត្រ កម្លាំង ៨៤ សេះ និងកម្រិតខ្ពស់ បំពាក់ម៉ាស៊ីនចំណុះ ១,៣លីត្រ ប្រើប្រាស់ទ័របូជំនួយ  ផ្តល់កម្លាំង ៩៨សេះ និងប្រើប្រអប់លេខអូតូ ៥វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ស្តង់ដាសហរដ្ឋអាមេរិច Ram 700 ម៉ូដែល Laramie បំពាក់ជាមួយ ចង្កៀងមុខប្រភេទអំពូល LED រីឯខាងក្នុង ម៉ូដែល Big Horn និង Laramie បានបំពាក់ជាមួយ អេក្រង់កម្សាន្តទំហំ ៧អ៊ីញ មានមុខងារ Apple Carplay និងAndroid Auto។

នៅពេលនេះ ​មិនទាន់មានការបញ្ជាក់ថា FCA និងធ្វើការលក់ Ram 700 ឬត្រកូលបងប្អូនបង្កើត Fiat Strada នៅសហរដ្ឋអាមេរិចនៅឡើយទេ ដោយពួកគេផ្តោតសំខាន់លើទីផ្សារអាមេរិចខាងជើងដែលនឹងផលិតនៅទីក្រុង Betim ប្រទេសប្រេស៊ីល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម