មិនពន្យាពេលយូរ ពេលនេះ Ram បានបញ្ចេញនូវប្រភេទ រថយន្តTRXឆ្នាំ២០២១ម៉ូដែលពិសេសថ្មីមួយទៀត មានឈ្មោះថា TRX 1500 Launch Edition។
រថយន្តTRX ឆ្នាំ២០២១ ដែលបានចេញនេះគឺមានតែចំនួន៧០២គ្រឿងប៉ុណ្ណោះ ផលិតឡើងជាមួយពណ៌យ៉ាងពិសេស គឺពណ៌បែបប្រផេះ Anvil Grey ដោយផ្នែកជំហៀងសងខាងនៃរថយន្តបានផ្លាស់ប្តូរនៅការរចនាក្រាហ្វិចថ្មី ហើយចំពោះកង់រថយន្ត ក៏បានបំពាក់មកជាមួយនឹងថាសកង់ត្រួតគ្នា ដែលមើលទៅកាន់តែមានអំណាច និងរឹងមាំបំផុត។
ចំពោះម៉ាស៊ីនរបស់រថយន្តTRX ប្រភេទLaunch Editionនេះ គឺមានលក្ខណៈដូចទៅនឹង TRX ផ្សេងទៀតដែរ បំពាក់ជាមួយម៉ាស៊ីន ៦,២លីត្រ Supercharged ស៊ីឡាំងចំនួន ៨កម្លាំង ៧០២hp កម្លាំងរមួល៨៨០Nm ប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប៉ុង២ (៤x៤) វិលកង់ទាំងបួនផងដែរ។
ព្រមជាមួយគ្នានេះដែរ រថយន្តTRX ប្រភេទLaunch Editionនេះនឹងផលិតនៅត្រីមាសទី៤ ដែលមានតម្លៃចាប់ពី ៩២ ០១០ ដុល្លាឡើងទៅ។