RAM ថា ពួកគេនឹងចេញឡានភីកអាប់ថ្មី ត្រៀមប្រជែងជាមួយ Ford Ranger

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានប្រកាសថា ពួកគេកំពុងអភិវឌ្ឍរថយន្តភីកអាប់ថ្មីដែលមានទំហំតូចជាងរថយន្ត Ram 1500 full-size ដើម្បីចូលរួមក្នុងទីផ្សារសហរដ្ឋអាមេរិក និងត្រៀមប្រជែងជាមួយភីកអាប់ Ford Ranger ។

ក្នុងនោះរថយន្តភីកអាប់ថ្មីនេះ នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី Unibody របស់ក្រុមហ៊ុនមេធំ Stellantis ជំនួសឲការប្រើប្រាស់នូវគ្រោងឆ្អឹងចាស់ body-on-frame ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះផងដែរ រថយន្តនេះ នឹងត្រូវផលិតនៅក្នុងរោងចក្រ Belvidere រដ្ឋ Illinois សហរដ្ឋអាមេរិក ដែលជាទីតាំងធ្លាប់ផលិតរថយន្ត Jeep Cherokee និងត្រូវបានបិទក្នុងឆ្នាំ២០២៣ ប៉ុន្តែរោងចក្រនេះនឹងបើកដំណើរការឡើងវិញក្នុងឆ្នាំ២០២៧ ខាងមុខនេះ។

គួរបញ្ជាក់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ram លោក Chris Feuell បានរំពឹងថា រថយន្តភីកអាប់ថ្មីនេះ នឹងអាចប្រកួតប្រជែងជាមួយរថយន្តភីកអាប់ Ford Maverick, Hyundai Santa Cruz, Ford Ranger, Toyota Tacoma និង Chevrolet Colorado ខណៈព័ត៌មានលម្អិតស្តីពីរថយន្តថ្មីនេះនឹងចេញផ្សាយនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម