Ram ថា ពួកគេនឹងវិលត្រលប់មកផលិតរថយន្តដឹកទំនិញធុនមធ្យមវិញនៅក្នុងឆ្នាំ២០២៧

ក្រុមហ៊ុន Ram បានបញ្ជាក់ថា ពួកគេនឹងវិលត្រលប់មកវិញក្នុងទីផ្សារផលិតរថយន្តដឹកទំនិញធុនមធ្យម ឫក៏ Mid-Size Pick-up Truck ដែលពួកគេបានបោះបង់ចោលតាំងពីឆ្នាំ ២០១១ មក។

រថយន្តដឹកទំនិញថ្មីនេះ គ្រោងនឹងចាប់ផ្តើមការផលិតនៅក្នុងរោងចក្ររបស់ Stellantis នៅ Belvidere រដ្ឋ Illinois ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ពោលគឺនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ នឹងទទួលបានជម្រើសថាមពល ICE, PHEV និង BEV ដើម្បីប្រកួតប្រជែងជាមួយ Ford Ranger, Toyota Tacoma និង Chevy Colorado ។ ជាក់ស្តែង បើតាមការរាយការណ៍បាននិយាយថា Ram នឹងធ្វើតេស្តរថយន្តថ្មីនេះនៅសហរដ្ឋអាមេរិកមុនពេលប្រកាសចេញលក់នៅក្នុងទីផ្សារទូទាំងពិភពលោក។

បន្ថែមមកពីនេះ Ram ក៏នឹងបើកដំណើរការរោងចក្រ Belvidere ឡើងវិញផងដែរ ដែលនឹងនាំមកនូវការងារជាង ១ ៥០០ កន្លែងសម្រាប់កម្មកររបស់ UAW ។ ខណៈព័ត៌មានបន្ថែមអំពីរថយន្តនេះ នឹងត្រូវបានបង្ហាញនៅឆ្នាំខាងមុខក្នុងពេលការផលិតចាប់ផ្តើមស្ថាពរឡើងវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម