[ទីផ្សារបរទេស] កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Ram បានបញ្ជេញវីដេអូខ្លីមួយទាក់ទងទៅនិងការបង្ហាញរថយន្តភីកអាប់ថ្មីរបស់ខ្លួន។ ខណៈដែលម៉ូឌែល Ram 1500 Rebel នេះបានបំពាក់មកជាមួយម៉ាស៊ីន ៦ស៊ីឡាំង មានចំណុះ ៣,០លីត្រ ហើយជំនួយដោយប្រពន្ធ័ Twin Turbo ដែលអាចផលិតកម្លាំងដល់ ៥១០សេះ ជាដើម។
ជាក់ស្តែងក្រុមហ៊ុន Ram បាននិយាយអំពីម៉ូឌែល Lunar Edition របស់ខ្លួនថានឹងចេញលក់នៅចុងនិទាឃរដូវនេះ។ ដោយនៅលើម៉ូឌែល Ram 1500 Rebel ដែលគេផ្តោតទៅលើការបើកបរផ្លូវ off-road និងជាពិសេសនៅលើម៉ូឌែល Ram 1500 TRX ដែលមានកម្លាំងរហូតដល់ ៧០២សេះ ឯណោះ។
តួយ៉ាងសម្រាប់ពណ៏ទឹកថ្នាំ Havoc Edition មានពណ៏ Baja Yellow និងពណ៏ Ceramic Grey ត្រូវបានប្រើប្រាស់នៅលើម៉ូឌែល Lunar Edition ផងដែរ។ សម្រាប់ផ្នែកខាងក្នុងការប៊ីនបានប្រើប្រាស់ជាមួយថ្នេរដេររំលេចជាមួយស្លាកសញ្ញា “TRX” ផុសមានពណ៏ខៀវ រឺ(Surf Blue) ជាពិសេសថ្មីមួយផងដែរ។ បន្ថែមជាមួយអេក្រង់កំសាន្ត ១២អ៊ីញ និងប្រពន្ធ័បំពងសំឡេងជាប្រភេទ Harman/Kardon រហូតដល់ ១៩គ្រាប់ជាដើម។
មួយវិញទៀតសម្រាប់តម្លៃនៅលើម៉ូឌែល Ram 1500 Rebel សេរីឆ្នាំ២០២៣ ដែលមានកម្លាំងម៉ាស៊ីន ៨ស៊ីឡាំងជាប្រភេទ Hemi នេះមានតម្លៃចាប់ផ្តើមពី ៥៩,០៨៥ដុល្លារ ប៉ុន្តែសម្រាប់ម៉ូឌែលLunar Edition មានតម្លៃ ៧២,២០៥ ដុល្លារផងដែរជាដើម។
សម្រាប់នៅលើម៉ូឌែល Ram 1500 TRX មានតម្លៃចាប់ផ្តើមពី ៨៦ ៤៥០ដុល្លារ ហើយប្រើប្រាស់ម៉ាស៊ីន ៨ស៊ីឡាំង មានចំណុះ ៦,២លីត្រ ដែលជំនួយដោយប្រពន្ធ័ Supercharged អាចផលិត កម្លាំងបាន ៧០២សេះ។ ទោះបីជាយ៉ាងណាបើចង់បាននៅម៉ូឌែល Lunar Edition អ្នកត្រូវចំណាយប្រាក់ ១០៨ ៣៤០ដុល្លារ៕