Ram លេងបាញ់ Ranger Raptor ថ្មីឈឺៗហ្មង!

រថយន្ត Ford F-150 Raptor ជំនាន់ថ្មីនឹងបង្ហាញជាផ្លូវការនៅថ្ងៃទី៣ ខែកុម្ភៈ (ថ្ងៃនៅសហរដ្ឋអាមេរិក)ដែលមុនការប្រកាសចេញនេះ Ram បានធ្វើការចំអកឡកឡើយដល់រថយន្ត Raptor ជំនាន់ថ្មីចំៗតែម្ដង។

2021 Ford F-150 Raptor Will Debut February 3

គណនី Twitter របស់ក្រុមហ៊ុន Ram បានធ្វើការស៊ែវីដេអូខ្លីរបស់ Ford F-150 Raptor ជំនាន់ថ្មី ដោយមានភ្ជាប់ជាមួយពាក្យមួយឃ្លាថា “POP THE HOOD” ដែលមានន័យថា “បើកគម្របមុខឡើងមក”។ ក្នុងន័យនេះគឺ Ram ចង់ដៀមដាមថារថយន្ត Ram TRX របស់ខ្លួនគឺមានសមត្ថភាពខ្លាំងក្លាជាង Ford F-150 Raptor ជំនាន់ថ្មី នៅលើផ្នែកម៉ាស៊ីន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈសម្បត្តិនៃម៉ាស៊ីនរបស់ Ford F-150 Raptor ជំនាន់ថ្មី គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាទំនងជាបំពាក់ម៉ាស៊ីនដែលមិនមានកម្លាំងលើសពី ៤៥០សេះ​ នៃម៉ាស៊ីនរបស់រថយន្តជំនាន់មុននោះទេ។ ចំណែករថយន្ត Ram TRX ឯណោះវិញគឺមានបំពាក់ម៉ាស៊ីន ៦,២លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧០២សេះឯណោះ។

The 2021 Ram 1500 Rebel TRX Has Been Revealed

ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថាតើរថយន្ត Ford F-150 Raptor ជំនាន់ថ្មី នឹងមានបំពាក់ម៉ាស៊ីនដែលអាចប្រកួតប្រជែងនឹង Ram TRX បានដែរឬយ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម