Ram ហៅចូលឡានភីកអាប់ជាង ១,៤ លានគ្រឿង ដោយសារបញ្ហាទ្វារឃ្លុបក្រោយអាចធ្លាក់ចុះក្រោមពេលបើកបរ

[បរទេស] ក្រុមហ៊ុន Stellantis បានធ្វើការប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តភីកអាប់ Ram ចំនួន ១,៤ លានគ្រឿង ដើម្បីពិនិត្យមើលសោរទ្វារខាងក្រោយដែលមានបញ្ហាដោយមានបញ្ហារលុង នឹងអាចធ្លាក់ចុះក្រោមនៅពេលបើកបរ។

រថយន្តដែលត្រូវប្រមូលវិញគឺម៉ូដែលឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២២ រួមមានម៉ូដែលភីកអាប់ Ram 1500, Ram 2500 និង Ram 3500 ហើយការប្រមូលមកវិញពាក់ព័ន្ធនឹងរថយន្តជាង ១,២៣ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក, ១២០ ០០០ គ្រឿងនៅក្នុងប្រទេសកាណាដា, ចំនួន ២៦ ០០០ គ្រឿងនៅក្នុងប្រទេសម៉ិកស៊ិក និងប្រហែល ២៧ ០០០ គ្រឿងនៅក្នុងប្រទេសផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា បញ្ហានេះបណ្តាលឲ្យទ្វារខាងក្រោយធ្លាក់ចុះដែលមិនទទួលបាននូវការធ្វើអោយត្រឹមត្រូវ។​ ជាមួយគ្នានេះ ម្ចាស់រថយន្ត Ram បានជូនដំណឹងនេះដល់ក្រុុមហ៊ុននៅដំណាច់ខែមករា ហើយបានស្នើឱ្យនាំយករថយន្តរបស់ពួកគេទៅឲ្យអ្នកចែកចាយ ដើម្បីត្រួតពិនិត្យបញ្ហានេះ ។

ទោះបីជារដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានប្រកាសពីការប្រមូលមកវិញកាលពីសប្តាហ៍មុនក៏ដោយ ក៏ការជូនដំណឹងអំពីបញ្ហាបង្ហាញឲ្យឃើញថាបញ្ហានេះត្រូវបានកត់សម្គាល់ជាលើកដំបូងតាំងពីក្នុងខែកក្កដា ឆ្នាំ ២០២១។

សេចក្តីជូនដំណឹងអំពីការប្រមូលមកវិញរបស់ NHTSA ព្រមានថា “ការបើកទា្វរក្រោយរបស់អ្នកបើកបរដោយអចេតនា អាចបង្កើតគ្រោះថ្នាក់នៅលើផ្លូវថ្នល់ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។” ប៉ុន្តែ Ram និយាយ​ថាមិនទាន់ទទួល​បាន​​ពី​គ្រោះថ្នាក់ ឬ​របួស​ណា​មួយ​ដែល​អាច​ត្រូវ​បាន​សន្មត់​ថា​ជា​កំហុស​នោះ​ទេ។

នេះមិនមែនបញ្ហាដំបូងរបស់ Ram ទេ ដោយកាលពីសប្តាហ៍មុន NHTSA ក៏បានបើកការស៊ើបអង្កេតលើដំណើរការហ្វ្រាំងនៅលើរថយន្ត Ram ម៉ូដែលឆ្នាំ ២០១៧ ដល់ ២០១៨ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម