Ram 1500 Ramcharger ឆ្នាំ ២០២៥ ប្រើអគ្គិសនីអាចបើកបរបានចម្ងាយរហូតដល់ជាង ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ram 1500 Ramcharger ស៊េរីឆ្នាំ ២០២៥ ប្រើប្រាស់នៅថាមពលចំហេះក្នុងជាមួយអគ្គិសនី គ្រោងនឹងចេញលក់នៅទីផ្សារសហរដ្ឋអារិកនៅដើមឆ្នាំ ២០២៤ ។

ដោយភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៦៣ សេះ និងកម្លាំងរមួល ៨៣៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយរហូតដល់ ១ ១១០ គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC សាកត្រឹម ១០ នាទី អាចបើកបរបានចម្ងាយ ៨០ គីឡូម៉ែត្រ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច និងមានសមត្ថិភាពអូសសណ្តោងបានដល់ ៦៣៥០ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 1500 Ramcharger ស៊េរីឆ្នាំ ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង STLA Frame platform ថ្មី ដោយបានប្រើប្រាស់អាគុយស្ថិតនៅផ្នែកខាងមុខ និងធុងសាំងស្ថិតនៅខាងក្រោយទីតាំងអាគុយ ព្រមទាំងប្រើប្រាស់នៅប្រព័ន្ធ 4-corner air suspension system ក៏ជាស្តង់ដារផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ និងអេក្រង់ខាងផ្នែកអ្នកដំណើរទំហំ ១០,២៥ អ៉ីញ​ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំលេងម៉ាក Klipsch ២៣ ចំនុច ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែឡរួមបញ្ចូលនៅប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តកម្រិតទី ២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម