Ram 2500 ឆ្នាំ ២០២២ ចេញលក់នៅអូស្ត្រាលី ជាមួយតម្លៃចាប់ពីជាង ១១ម៉ឺនដុល្លារ

ទីផ្សារអូស្ត្រាលីបាននឹងកំពុងស្វាគមន៍ការមកដល់ថ្មីនៃរថយន្ត Ram 2500 ឆ្នាំ ២០២២ ដែលជារថយន្តភីកអាប់ខ្នាតធំ Heavy Duty។

រថយន្ត Ram 2500 ឆ្នាំ ២០២២ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧លីត្រ ទំហំ ៦ស៊ីឡាំង Turbo អាចផលិតកម្លាំងបាន ៣៧០សេះ និងកម្លាំងរមួល ១ ១៥២ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារអូស្ត្រាលី រថយន្ត Ram 2500 ត្រូវបានគេស្គាល់ថាជារថយន្តល្អបំផុត ខណ:ពេលម៉ូឌែលឆ្នាំ ២០២២នេះបានធ្វើការអភិវឌ្ឍថ្មីអោយកាន់តែប្រសើរបន្ថែមទៀតទៅលើកម្លាំងនៃការផ្ទុក។ ដោយបានបំពាក់ជាមួយបូម Frequency Response Damping(FRD) នៅគ្រប់ជ្រុងទាំងបួនផ្នែកនៃរថយន្ត ដែលជួយអោយរថយន្តអាចមានសម្ថភាពផ្ទុកបានរហូតដល់ទម្ងន់ ៨តោន។ ព្រមទាំងបន្ថែមជាមួយលក្ខណ:ពិសេសនៃ អេក្រង់កម្សាន្តទំហំ ១២អ៊ីញ, កាំម៉េរា ៣៦០ដឺក្រេ, Adaptive Cruise Control, Forward Collision Warming, Trailer Sway Control, Lane Departure Warning, Blind Spot Monitoring និង Rear Cross Path and Trailer Detection។

ភីកអាប់ Ram 2500 ឆ្នាំ ២០២២ ផ្តល់នូវជម្រើសម៉ូឌែល ២ប្រភេទគឺ Laramei Crew Cab និង Laramei Crew Cab RamBox។ សម្រាប់តម្លៃនៃរថយន្តនេះគឺមានតម្លៃចាប់ពី ១១៦ ៥០០ដុល្លារ ដល់ ១២០ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម