Ram Ramcharger ឆ្នាំ២០២៦ នឹង​ចេញលក់នៅពាក់កណ្តាលឆ្នាំនេះ អាចរត់បាន ២៣៣គ.ម ដោយអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Ram បានធ្វើប្រកាសដាក់បង្ហាញចេញនូវព័ត៌មានរបស់រថយន្ត Ram Ramcharger សេរ៊ីឆ្នាំ២០២៦ ដែលជាជម្រើសរថយន្តភីកអាប់ EREV ដំបូងរបស់ Stellantis ហើយគ្រោងនឹងចេញលក់នៅក្នុងពាក់កណ្តាលឆ្នាំ ២០២៥ នេះ ខណៈតម្លៃផ្លូវការរបស់ Ramcharger នៅមិនទាន់ប្រកាសចេញនូវឡើយទេ ប៉ុន្តែនឹងមានតម្លៃប្រកួតប្រជែងជាមួយ Ram 1500 ដែលប្រើប្រាស់នូវម៉ាសុីនសាំង។

ចំពោះរថយន្ត Ram Ramcharger សេរ៊ីឆ្នាំ២០២៥ នឹងប្រើប្រាស់នូវម៉ាស៊ីន Pentastar V6 ចំណុះ ៣,៦ លីត្រ ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៥៤ សេះ ផ្គួបជាមួយអាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣៣ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងសរុប ១ ១១០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះផងដែរ រថយន្ត Ram Ramcharger នឹងមានសមត្ថភាពផ្នែកអូសសណ្តោងបានចំនួន ៦ ៣៥០ គីឡូក្រាម និងសន្សំសំចៃប្រេងសាំងជាង Ram 1500 V6 ពោលគឺសុីប្រេងត្រឹមតែ ១១,៥លីត្រ ប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម