RAM TRX ផ្តោតយក F-150 Raptor ជាគូរប្រកួតប្រជែង

ជាការប្រសើរណាស់ បន្ទាប់ពីការរំពឹងទុក និងពាក្យចចាមអារ៉ាមជាច្រើនខែកន្លងមក FCA បានប្រកាសជាផ្លូវការថា RAM ផលិតរថយន្តដៃគូប្រកួតប្រជែងសម្រាប់រថយន្ត Ford F-150 Raptor នោះគឺ RAM TRX ។ ឥឡូវនេះ ក្រុមហ៊ុននឹងផលិតរថយន្តប្រភេទថ្មីមួយទៀតបន្ថែមដែលមានស្រាប់ ស្ថិតនៅក្រោមទំរង់របស់រថយន្ត RAM 1500 ដោយមានក្តីសង្ឃឹមថានឹងដណ្តើមយកទីផ្សារអោយបានច្រើនផងដែរ។ រថយន្តនេះនឹងប្រើប្រាស់ម៉ាស៊ីន Supercharged Hellcate ៦,២លីត្រ V8 ជាមួយកំលាំង ៧០៧hp ដែលគេរំពឹងថានឹងចេញមុនឆ្នាំ ២០២០។ ទៅមើលរូបរាងរបស់ RAM TRX គំរូថ្មីនោះនៅខាងក្រោម៖

តើអ្នកទាំងអស់គ្នាគិតថាអាចទៅរួចទេ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម