RAM ចេញម៉ូដែលពិសេស TRX Launch Editionថ្មី ឆ្នាំ២០២១ មានត្រឹម ៧០២គ្រឿងប៉ុណ្ណោះ!

មិនពន្យាពេលយូរ ពេលនេះ Ram បានបញ្ចេញនូវប្រភេទ រថយន្តTRX​ឆ្នាំ២០២១ម៉ូដែលពិសេសថ្មីមួយទៀត មានឈ្មោះថា TRX 1500​ Launch Edition។

រថយន្តTRX​ ឆ្នាំ២០២១ ដែលបានចេញនេះគឺមានតែចំនួន៧០២គ្រឿងប៉ុណ្ណោះ ផលិតឡើងជាមួយពណ៌យ៉ាងពិសេស គឺពណ៌បែបប្រផេះ Anvil Grey ដោយផ្នែកជំហៀងសងខាងនៃរថយន្តបានផ្លាស់ប្តូរនៅការរចនាក្រាហ្វិចថ្មី ហើយចំពោះកង់រថយន្ត​ ក៏បានបំពាក់មកជាមួយនឹងថាសកង់ត្រួតគ្នា ដែលមើលទៅកាន់តែមានអំណាច និងរឹងមាំបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ាស៊ីនរបស់រថយន្តTRX ប្រភេទLaunch Editionនេះ គឺមានលក្ខណៈដូចទៅនឹង TRX ផ្សេងទៀតដែរ បំពាក់ជាមួយម៉ាស៊ីន ៦,២លីត្រ​ Supercharged ស៊ីឡាំងចំនួន ៨កម្លាំង ៧០២hp  កម្លាំងរមួល៨៨០Nm​ ប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប៉ុង២ (៤x៤) វិលកង់ទាំងបួនផងដែរ។

ព្រមជាមួយគ្នានេះដែរ រថយន្តTRX ប្រភេទLaunch Editionនេះនឹងផលិតនៅត្រីមាសទី៤​ ដែលមានតម្លៃចាប់ពី ៩២ ០១០ ដុល្លាឡើងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម