កាលពីឆ្នាំ ២០១២កន្លងទៅ ក្រុមហ៊ុន Ram បានចាប់ផ្តើមការផលិតនៃរថយន្តប្រភេទភីកអាប់បែបទំនើបរបស់ខ្លួន ជាមួយប្រភេទ Limited រហូតមកដល់ពេលនេះក្រុមហ៊ុន Ram បានធ្វើការចេញនូវម៉ូឌែលពិសេសថ្មី 1500 Limited 10th Anniversary Edition ឆ្នាំ២០២២ ដើម្បីអបអរខួប ១០ឆ្នាំ។
ប្រសិនក្រឡេកមើលទៅរថយន្តផ្នែកខាងក្រៅ ឃើញថាវាមានភាពដូចគ្នានឹងរថយន្តប្រភេទធម្មតាដែរ នឹងត្រូវបានលាបពណ៌ខៀវថ្មី។ ប៉ុន្តែអ្វីដែលក្រុមហ៊ុន Ram ផ្តោតសំខាន់គឺផ្នែកខាងក្នុង រួមជាមួយការឌីស្សាញផ្នែកខាងក្នុងពីរពណ៌លាយគ្នា។ ដោយនៅលើដៃទ្វា, ដំបូលពិដាន និងកៅអីត្រូវបានប្រើប្រាស់ជាមួយស្បែក Quilted បន្ថែមជាមួយឧបករណ៍តន្រ្តីចំនួន ១៩ចំណុច, អេក្រង់កម្សាន្តទំហំ ១២អ៊ីញ, ឈ្នាន់ហ្រ្វាំងប្រភេទដែក, Unique shifter និងម៉ាស៊ីនត្រជាក់ ២តំបន់។
Ram 1500 Limited 10th Anniversary Edition បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ៣៩៥សេះ និងកម្លាំងរមួល ៥៥៦ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសនូវជម្រើស ៣,០លីត្រ ទំហំ ៦ស៊ីឡាំង EcoDiesel កម្លាំង ២៦០សេះ និងកម្លាំងរមួល ៦៥១ញ៉ូតុនម៉ែត្របានផងដែរ។
ម៉ូឌែលពិសេស 1500 Limited 10th Anniversary Edition នឹងចេញលក់ជាផ្លូវការនៅត្រីមាសទី៣នេះ ជាមួយតម្លៃចាប់ពី ៦០ ១៧៥ដុល្លារ៕