RAM បង្ហាញគំរូភីកអាប់អគ្គិសនី Ram Revolution EV Concept មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត General Motors បានធ្វើការដាក់បង្ហាញចេញនៅវីដេអូ​ teaser នៃគំរូភីកអាប់អគ្គិសនី Ram ដែលរំពឹងថាមានឈ្មោះ Ram Revolution EV Concept។ ក្នុងនោះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Detroit Free Press នាយកប្រតិបត្តិ Ram លោក Mike Koval Jr. បានបង្ហាញថា ក្រុមហ៊ុននឹងបង្ហាញម៉ូដែលនេះ នៅមុនថ្ងៃនៃកម្មវិធី Los Angeles Auto Show ពោលនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

គំរូនេះត្រូវបានគេគ្រោងនឹងដាក់បង្ហាញមើលជាមុនដែលនឹងបង្ហាញខ្លួននៅឆ្នាំបន្ទាប់។ ក្នុងនោះ Ram បាន​សាកល្បង​ម៉ូដែល​នេះ​អស់​រយៈពេល​ជាច្រើន​ខែ ហើយ​ប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មី STLA Frame platform ដែល​ត្រូវ​បាន​រចនា​ឡើង​​សម្រាប់​រថយន្តភីកអាប់​ខ្នាត​ធំ និង​រថយន្ត SUV ដែលមានអាគុយទំហំ ១៥៩ ដល់ ២០០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរចម្ងាយ ៨០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនក៏បានចង្អុលបង្ហាញថាម៉ូដែលទាំងនោះនឹងមានបច្ចេកវិទ្យា 400V និង 800V ក៏ដូចជាម៉ូទ័រអគ្គិសនីដែលមានកម្លាំងចាប់ពី ២០១ សេះ ដល់ ៤៤៣ សេះ។ សម្រាប់ ម៉ូដែលបើកបរវិលកង់ទាំងអស់គឺត្រូវបានផ្តល់ឲ្យម៉ូដែលនេះមានកម្លាំងសរុបរហូតដល់ ៨៨៥ សេះ។

ទន្ទឹងនឹងនេះ លោក Koval Jr. គាត់បានប្រាប់កាសែតថា Ram នឹង “រុញច្រាន” ដៃគូប្រកួតប្រជែងកាន់តែខ្លាំង។ លោកបានបន្តទៀតថា គំរូផលិតកម្មនឹងជាភីកអាប់ដ៏ត្រឹមត្រូវមួយសម្រាប់អតិថិជនរបស់ខ្លួន។

ក្រៅ​ពី​និយាយ​អំពី​រថយន្ត​ភីកអាប់​អគ្គិសនី នាយក​ប្រតិបត្តិ​បាន​និយាយ​អំពីព័ត៌មាន​អំពី​រថយន្ត​ភីកអាប់ធុន​ធ្ងន់ “ធំ” សម្រាប់​ពិព័រណ៍​រដ្ឋ​តិចសាស់។ ព្រឹត្តិការណ៍នោះចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកញ្ញា ហើយកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Ford បង្ហាញរថយន្ត F-Series Super Duty ដែលបានរចនាឡើងវិញនៅថ្ងៃទី ២៧ ខែកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម