Ram ត្រៀមបញ្ជេញ Ram 1500 Rebel និងម៉ូឌែលពិសេស TRX Lunar Edition សេរីឆ្នាំ២០២៣

[ទីផ្សារបរទេស] កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Ram បានបញ្ជេញវីដេអូខ្លីមួយទាក់ទងទៅនិងការ​បង្ហាញ​រថយន្តភីកអាប់ថ្មីរបស់ខ្លួន។ ខណៈដែលម៉ូឌែល Ram 1500 Rebel នេះបានបំពាក់មកជាមួយម៉ាស៊ីន ៦ស៊ី​ឡាំង មានចំណុះ ៣,០លីត្រ ហើយជំនួយដោយប្រពន្ធ័ Twin Turbo ដែលអាចផលិតកម្លាំងដល់ ៥១០សេះ ជាដើម។

ជាក់ស្តែងក្រុមហ៊ុន Ram បាននិយាយអំពីម៉ូឌែល Lunar Edition របស់ខ្លួនថា​នឹងចេញលក់នៅចុងនិទាឃរដូវនេះ។ ដោយនៅលើម៉ូឌែល Ram 1500 Rebel ដែលគេផ្តោតទៅលើការបើកបរផ្លូវ off-road និងជាពិសេសនៅលើម៉ូឌែល Ram 1500 TRX ដែលមានកម្លាំងរហូតដល់ ៧០២សេះ ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួយ៉ាងសម្រាប់ពណ៏ទឹកថ្នាំ Havoc Edition មានពណ៏ Baja Yellow​ និង​​ពណ៏​ Ceramic Grey ត្រូវបានប្រើប្រាស់នៅលើម៉ូឌែល Lunar Edition ផងដែរ។ ​សម្រាប់ផ្នែកខាងក្នុងការប៊ីនបានប្រើប្រាស់ជាមួយ​ថ្នេរ​ដេររំលេចជាមួយ​ស្លាកសញ្ញា​ “TRX” ផុសមានពណ៏ខៀវ រឺ(Surf Blue) ជា​ពិសេសថ្មីមួយផងដែរ។ បន្ថែមជាមួយអេក្រង់​កំសាន្ត ១២អ៊ីញ និងប្រពន្ធ័បំពងសំឡេងជាប្រភេទ Harman/Kardon រហូត​ដល់ ១៩គ្រាប់ជាដើម។

មួយវិញទៀតសម្រាប់តម្លៃនៅលើម៉ូឌែល Ram 1500 Rebel សេរីឆ្នាំ២០២៣​ ដែលមាន​កម្លាំង​ម៉ាស៊ីន​ ៨ស៊ីឡាំងជាប្រភេទ Hemi នេះមានតម្លៃចាប់ផ្តើមពី ៥៩,០៨៥ដុល្លារ ប៉ុន្តែសម្រាប់ម៉ូឌែល​Lunar Edition មានតម្លៃ ៧២,២០៥ ដុល្លារ​ផងដែរជា​ដើម។

សម្រាប់នៅលើម៉ូឌែល Ram 1500 TRX មានតម្លៃចាប់ផ្តើមពី ៨៦ ៤៥០​ដុល្លារ​ ហើយប្រើប្រាស់ម៉ាស៊ីន ៨ស៊ីឡាំង មានចំណុះ ៦,២លីត្រ ដែលជំនួយដោយប្រពន្ធ័ Supercharged អាចផលិត កម្លាំងបាន ៧០២សេះ​។ ទោះបីជាយ៉ាងណាបើចង់​បាន​នៅ​​ម៉ូឌែល Lunar Edition អ្នកត្រូវចំណាយប្រាក់ ១០៨ ៣៤០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម