Range Rover ពិសេស ផលិតអបអរខួបទី៥០ឆ្នាំ មានត្រឹម ១៩៧០គ្រឿងគត់

រថយន្ត Range Rover ឆ្នាំ ២០២១ ប្រភេទ​ពិសេស​មួយ ត្រូវ​បាន​ប្រកាស​​ចេញ​ឡើង ដើម្បី​អបអរ​សាទរ​ខួប​ទី ៥០​ឆ្នាំ នៃ​រថយន្ត SUV ​ដ៏​ពេញ​និយម​​មួយ​ម៉ូដែល​នេះ។

រថយន្ត​ពិសេស​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Range Rover Fifty ដែល​នឹង​មាន​ផលិត​ត្រឹម​ ១៩៧០ គ្រឿង​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក ដោយ​លេខ​ ១៩៧០នេះ គឺ​តំណាង​ឲ្យ​ឆ្នាំ​ដែល Range Rover មួយ​គ្រឿង​ដំបូង​គេ​ចាប់​ផ្ដើម​ផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ពិសេស​នេះ​មាន​លក្ខណៈ​​សម្បត្តិ​​ស្រដៀង​នឹង Range Rover Autobiography ដែរ ​ហើយ​វា​មាន​ជម្រើស​ពណ៌​ខាង​ក្រៅ​ចំនួន​បួន​ក្នុង​នោះ​រួម​មាន​ Santorini Black, Aruba Silver, Carpathain Grey និង​ Rosello Red។ យ៉ាងណាក្ដី នឹង​មាន​ Range Rover Fifty មួយ​ចំនួន​តូច​ប៉ុណ្ណោះ មាន​ជម្រើស​ពណ៌​ពិសេស​លើស​នេះ​គឺ​ពណ៌​ Bahama Gold, Davos Whiteនិង​ Tuscan Blue។

អតិថិជន​អាច​ជ្រើស​រើស​ជា​ប្រភេទ​ស្តង់ដារ និង​ប្រភេទ Long-Wheelbase ដែល​មាន​តួ​ខ្លួន​វែង។ ចំណែក​ម៉ាស៊ីន​ក៏​មាន​ច្រើន​ជម្រើស​ផង​ដែរ មាន​ទាំង​សាំង និង​ម៉ាស៊ូត រួម​ទាំង​ប្រភេទ​ Plug-in Hybrid ទៀត​ផង។

សម្រាប់​តម្លៃ​ និង​កាល​បរិច្ឆេទ​បញ្ចេញ​លក់​រថយន្ត​នេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី Land Rover នៅ​ឡើយ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម