[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Range Rover Sport ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង ជាមួយតម្លៃលក់ចាប់ពី ២៥៤ ៤០៨ ដុល្លារ ។
Range Rover Sport ស៊េរីឆ្នាំ ២០២៣ ថ្មីត្រូវបានផលិតឡើងជាជំនាន់ទី ៣ ដោយផ្អែកលើគ្រោងឆ្អឹង MLA-Flex platform។ សម្រាប់នៅទីផ្សារថៃត្រូវបានដាក់លក់ដំបូងជាមួយនឹងម៉ាស៊ីន Plug-in Hybrid ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងបាន ៥១០ សេស បំពាក់អាគុយទំហំ ៣៨,២ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៧៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
ការរចនាផ្នែកខាងក្រៅត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពប្រណីត បំពាក់សំណុំចង្កៀងមុខប្រភេទ Digital LED ឌីជីថល ជាប់នឹងប៉ាណារាងស្លីម និងភ្លើងក្រោយប្រភេទ LED រាងផ្ដេកថ្មីដែលភ្ជាប់គ្នាជាមួយនឹងបន្ទះតុបតែងពណ៌ខ្មៅដែលមានអក្សរ RANGE ROVER ជាដើម ។ រថយន្តនេះ មានកម្រិតការកកិតត្រឹមតែ ០,២៩ ប៉ុណ្ណោះ ។
ចំពោះ នៅផ្នែកខាងក្នុងត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិជ្ជា Range Rover Command Driving Position បំពាក់ដោយអេក្រងកំសាន្ត touchscreen ទំហំ ១៣,១ អ៉ីញ ។ លើសនេះ ក៏មានប្រព័ន្ធដែលអាចកំណត់រថយន្ត និងអាចរៀនពីការបើកបររបស់អ្នកបើកបរ និងផ្តល់នៅបទពិសោធន៍បើកបរដ៏អស្ចារ្យដូចជាជំនួយការផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធទប់លំនឹងជើងក្រោមទៀតផង ៕