Land Rover បានបញ្ឈប់ការផលិតរថយន្ត Range Rover SV កាលពីឆ្នាំមុនដែលធ្វើឲ្យអ្នកគាំទ្ររថយន្ត SUV ប្រណីតទ្វារពីរខកចិត្តបំផុត។ ប៉ុន្តែក្រុមហ៊ុនឌីហ្សាញ Niels van Roij បានផ្ដល់ជីវិតជីវាដល់រថយន្តនេះជាថ្មី។
រថយន្ត Range Rover SV ផលិតដោយក្រុមហ៊ុនឌីហ្សាញ Niels van Roij នេះមានឈ្មោះថា Adventum Coupe ដែលមានការឌីហ្សាញដូចជារថយន្ត Range Rover SV ធម្មតាដែរ និងមានបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង កម្លាំង ៥២៥ សេះ។
តម្លៃសម្រាប់រថយន្តពិសេសនេះគឺមានចាប់ពីប្រមាណ ៣០៣ ១៦៩ ដុល្លារ ដែលមិនទាន់គិតបញ្ចូលអត្រាពន្ធនោះទេ។ ការផលិតរថយន្តនេះប្រើពេលយ៉ាងតិច ៦ ខែ ដែលអាចយូរជាងនេះប្រសិនបើមានការកុម្ម៉ង់ជាពិសេសពីអតិថិជន៕