Range Rover Velar ឆ្នាំ២០២១ ទទួលបានការអាប់ដេតទៅលើបច្ចេកវិទ្យា ហើយថែមជម្រើសម៉ាស៊ីនថ្មី

ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover Velar ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះបានអាប់ដេតទៅលើបច្ចេកវិទ្យា ក៏ដូចជាបន្ថែមជម្រើសម៉ាស៊ីនថ្មីផងដែរ។

យើងចាប់ផ្តើមពីចំណុចតូចមួយសិនដោយ ម៉ូឌែលឆ្នាំ ២០២១នេះ បានទទួលការបំពាក់ថ្មីជាមួយអេក្រង់កម្សាន្ត ប្រភេទ Pivi Pro ទំហំ ១០អ៊ីញ ដែលមានមុខងារ Bluetooth, ផែនទី, ប្រព័ន្ធដំណើរការរបស់រថយន្ត និងអាចភ្ជាប់ជាមួយកម្មវិធី Spotify ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលសំខាន់នោះគឺម៉ាស៊ីនថ្មី ដែលបានបំពាក់លើរថយន្ត Range Rover Velar ស៊េរីឆ្នាំ២០២១នេះ​ គឺម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានជម្រើស២ប្រភេទ (P340 និង P400) ជាមួយបច្ចេកវិទ្យា mild-hybrid ដែលប្រើ integrated starter-generator និងកញ្ចប់អាគុយអគ្គិសនី ទំហំ ៤៨ វ៉ុល។

សម្រាប់ Range Rover Velar ស៊េរីឆ្នាំ២០២១ ប្រភេទ P340 បង្កើតកម្លាំងបាន ៣៣៥សេះ។ ចំណែកប្រភេទ P400 បង្កើតកម្លាំងបាន ៣៩៥សេះ អាចរត់ស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៥,២វិនាទី។ ហើយរថយន្តទាំងពីរប្រភេទ គឺប្រើប្រាស់ប៉ុងពីរ(AWD) នឹងបំពាក់ស្តង់ដារ ជាមួយបូមខ្យល់។

បន្ថែមពីនេះ ម៉ូឌែលឆ្នាំ ២០២១នេះ ក៏មានជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ Turbo កម្លាំង ២៤៧សេះ សម្រាប់ប្រភេទ S និង R-Dynamic S។ សម្រាប់ Range Rover Velar ស៊េរីឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៥៦ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម