រថយន្ត Range Rover Velar បានខ្លួនលើកដំបូងបង្អស់ កាលពីដើមឆ្នាំ ២០១៧ ហើយបានក្លាយជារថយន្តដែលអ្នកស្រឡាញ់ SUV ចាប់ចិត្តខ្លាំងបំផុត ដោយសារតែមានលក្ខណៈពិសេស និង ចំណុចពិសេសជាច្រើន ហើយថែមមានរូបរាងទាក់ទាញទៀតផង។
SUV ដ៏ប្រណិតនេះ ថែមទាំងបានឈ្នះពានរង្វាន់ “Car Design of the Year” ប្រចាំឆ្នាំ ២០១៨ ទៀតផង។
Velar ប្រភេទ P250 ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២៤៧ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ។
វាអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៦,៧ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរិមា ២១៧ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Range Rover Velar ប្រភេទ P250 R-Dynamic មានលក់នៅខ្មែរក្នុងតម្លៃខ្ទង់ ១៤ ម៉ឺនដុល្លារប៉ុណ្ណោះ៕