Renault និង Volvo ចាប់ដៃគ្នាផលិតឡាន Van ប្រើអគ្គិសនីសុទ្ធបែបអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Renault Estafette Concept ប្រភេទ Van ខ្នាតតូច ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុន Volvo គ្រោងនឹងដាក់បញ្ចេញជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ។

គំរូរថយន្តនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង FlexEVan platform ជាការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Renault និង Volvo មានកំពស់ដល់ទៅ ៤ ៨៧០ មម ។ ខណៈរូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែបអនាគត ជាមួយចង្កៀងមុខ LED រាងមូល កញ្ចក់ចំហៀងបែបឌីជីថល និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ រួមទាំងការឌីស្សាញកាប៊ីនខុសពីរថយន្ត Van ដ៏ទៃទាំងស្រុង ។ ទាក់ទងទៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុនទាំង ២ នេះ មិនទាន់បង្ហាញនៅឡើយទេនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម