Renault ដែលជាក្រុមហ៊ុនរថយន្តបារាំង ទើបតែបញ្ចេញរថយន្តស្ព័រខ្នាតតូចម៉ូដែល Megane RS Trophy ស៊េរីឆ្នាំ ២០១៩ ជាផ្លូវការ។
Renault Megane RS Trophy ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់អ្នកចូលចិត្តបើកបរនៅលើទីលានប្រណាំង និងផ្លូវដែលមានសភាពកាច់កុងច្រើនតង់។
វាមានរូបរាងតូចច្រឡឹង ជាមួយនឹងពណ៌បែបលេចគួរឲ្យស្រលាញ់ និងទាក់ទាញ។ រថយន្តស្ព័រខ្នាតតូចនេះបានបំពាក់យ៉ាន់អាលុយមីញ៉ូម ទំហំ ១៩ អ៊ីញ ជាមួយនឹងសម្បកកង់ Bridgestone Potenza S001 ដែលអាចទប់ទល់ការបើកបរល្បឿនលឿនខ្លាំងបាន។
Renault Megane RS Trophy ប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២៩៦ សេះ ហើយមានជម្រើសប្រអប់លេខដៃ ឬអូតូ ៦ វគ្គ អនុញ្ញាតឲ្យវាអាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,៧ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
Renault មានតម្លៃ ៥០ ៣០០ ដុល្លារសម្រាប់ម៉ូដែលលេខដៃ និង ៥២ ៣៥០ ដុល្លារសម្រាប់ម៉ូដែលលេខអូតូ នៅលើទីផ្សារប្រទេសបារាំង៕