រថយន្តអគ្គិសនី Renault Zoe EV ស៊េរីឆ្នាំ២០២២ ថ្មី បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតមួយចំនួន។
Renault Zoe EV ថ្មីនេះផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ Equlibre, Evolution និង Iconic។ វាបានបន្ថែមពណ៌ប្រផេះថ្មីមួយទៀត ហៅថា Shadow Grey និង យ៉ាន់កង់ឌីហ្សាញថ្មី ផងដែរ។
ចំពោះម៉ូដែល Zoe Equilibre មានបំពាក់កុងទ័រឌីជីថល ១០អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៧អ៊ីញមកស្តង់ដារ ជាមួយនឹងកាត Keyless Card, ប្រព័ន្ធម៉ាស៊ីនត្រជាក់ manual air-conditioning, speaker ៤គ្រាប់ និង ប្រព័ន្ធ autonomous emergency braking (AEB) ជាដើម។
រីឯម៉ូដែល Zoe Evolution មានបន្ថែមមុខងារផែនទី, សេនស័រចូលចតខាងក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, មុខងារ traffic sign recognition, lane departure warning និង lane-keeping assist ផងដែរ។
សម្រាប់ម៉ូដែលខ្ពស់បំផុតគឺ Zoe Iconic មានបន្ថែមយ៉ាន់កង់ Alloy ១៧អ៊ីញ ហើយមានហាយឡាយពណ៌មាសលើប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ និង អំពូលកាត់អ័ព្ទ និង អេក្រង់កម្សាន្ត Touchscreen ៩,៣អ៊ីញ ផងដែរ។
Zoe Equlibre និង Zoe Evolution មានកម្លាំង ១០៨សេះ ខណៈ Z Zoe Iconic មានកម្លាំង ១៣៣សេះ។ ពួកវាបំពាក់កញ្ចប់អាគុយទំហំ ៥២គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរដល់ ៣៩៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
Renault Zoe EV ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៩ ១៣០ដុល្លារ សម្រាប់ម៉ូដែល Equlibre, ៣១ ៣៣០ដុល្លារ សម្រាប់ម៉ូដែល Evolution និង ៣២ ៤៩៥ដុល្លារ សម្រាប់ម៉ូដែល Iconnic៕