Hyundai Santa Cruz Concept ត្រូវបានបង្ហាញចេញឡើងតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយរហូតដល់ឆ្នាំ ២០១៧ ទើបក្រុមហ៊ុន Hyundai បញ្ជាក់អំពីការផលិតរថយន្តនេះ ដែលកំណត់ថាចាប់ផ្ដើមការផលិតនាឆ្នាំ ២០២១។
ថ្មីៗចុងក្រោយនេះគេប្រទះឃើញរូបភាពមួយសន្លឹកដែលអះអាងថាជាគ្រោងឆ្អឹងរបស់ Hyundai Santa Cruz។ គ្រោងឆ្អឹងនោះគឺមិនមានអ្វីទាំងអស់ មិនមានលាបទឹកថ្នាំ, មិនមានកាង, មិនមានកង់, មិនមានអំពូលភ្លើង, មិនមានបង្អួច ហើយក៏មិនមានកញ្ចក់ចំហៀងដែរ ពោលគឺមានតែសម្បក។ ជាមួយសម្បកនេះ គេអាចប្រើប្រាស់វាដើម្បីស្រមើស្រមៃចេញជា Render ដ៏ស្រស់ស្អាត ដោយគួបផ្សំជាមួយរូបភាពដែលគេថតបានកន្លងមក ពេលវារត់សាកល្បងលើព្រិល។
ទស្សនារូបភាពខាងក្រោម ដែលបង្កើតឡើងដោយគណនី YouTube ឈ្មោះ AtchaCars ៖