Rezvani Hercules 6×6 បង្ហាញខ្លួនជាមួយតម្លៃចាប់ពី ២២ម៉ឺនដុល្លារ (មានវីដេអូ)

Rezvani បានបញ្ចេញម៉ូឌែលថ្មី Hercules 6×6 ដែលអោយឈ្មោះថា “god of all trucks ”។ រូបរាងរបស់វាមើលទៅដូច Jeep Gladiator ដែលយកលំនាំតាមរថយន្ត Rezvani Tank ប៉ុន្តែបន្ថែមទ្រុងក្រោយប្រវែង ២ ៤៣៨ មីលីម៉ែត្រ និងកង់៤នៅខាងក្រោយ។

រថយន្តនេះ បំពាក់ដោយដំបូលដែលមានរបាភ្លើង LED នៅខាងលើ ដែលមានភាពខុសប្លែកពីគេ និងមានកាងលម្អ Sport bar ដែកពណ៌បែបលោហៈធាតុ Broze។ បើនិយាយពីកង់វិញ គឺមានទំហំរហូតដល់ទៅ ៣៧ អុីញ សម្រាប់បើកបរផ្លូវលំបាកដោយគ្មានបញ្ហា។ និយាយពីផ្នែកខាងក្រៅគឺពិតជាស្អាត និងអំណាចខ្លាំងណាស់ គួរអោយចាប់អារម្មណ៌ ហើយកាប៊ីនខាងក្នុងវិញបំពាក់ជាមួយអេក្រង់កំសាន្ត ៩អុីញ មានមុខងារ Apple CarPlay។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្លាំងម៉ាសុីនវិញគឺមានជម្រើសទៅតាមតម្រូវការដូចជា ម៉ាស៊ីន ៣,៦ លីត្រ ប្រភេទ Pentastar ស៊ីឡាំង៦ ផ្តល់ថាមពលកម្លាំង ២៨៥សេះ និងកម្លាំងរមួយ ៣៥៣ញូតុនម៉ែត្រ ឬម៉ាស៊ីន ៣,០លីត្រ សន្សំសំចៃជាង ដោយផ្តល់ថាមពលកម្លាំង ២៦០សេះ និងកម្លាំងរមួល៦០០ញូតុនម៉ែត្រ។ ហើយបើចង់បានកម្លាំងខ្លាំងដាច់គេតែម្តង អាចធ្វើការកុម្ម៉ង់ជម្រើស ៦,៤លីត្រ HEMI ស៊ីឡាំង៨ ថាមពលកម្លាំង ៥០០សេះ លើសពីនេះទៀត បើនៅតែស្ទើរទៀតអាចធ្វើការកុម្ម៉ង់ ម៉ាស៊ីន ៦,២លីត្រ ស៊ីឡាំង៨ ប្រើប្រាស់ម៉ាស៊ីនកម្លាំង Dodge Challenger SRT Demon តែម្តង។

ចំពោះប្រព័ន្ធកំណត់ការបើកបរវិញ គឺអាចធ្វើការបញ្ជារប្រភេទ 6×2, 6×4 និង 6×6 បានផងដែរ។ កាន់តែពិសេសគឺវាមានបំពាក់ជាមួយប៉ូមប្រភេទ Fox racing និង Dana 60 axles ដែលមានមុខងារ air lockers។ ប្រសិនបើប្រភេទស្តង់ដារមិនទទួលបានការចាប់អារម្មណ៌ទេនោះ ប្រភេទ Millitar Edition គឺដឹងតែពេញចិត្តស្តូកហើយ ដែលមានលក្ខណៈពិសេសៗដូចជា៖ ប្រព័ន្ធការពារគ្រាប់ Kevlar Armor, កញ្ចក់បាញ់មិនមុត, អាចបើកពេលកង់បែក, ប្រព័ន្ធការពារការវាយលុកផ្សេងទៀតជាច្រើន។ ទាក់ទងពីតម្លៃរបស់វាគឺមានចាប់ពី ២២៥ ០០០ដុល្លារ រហូតដល់ ៣២៥ ០០០ដុល្លារសម្រាប់ Military Edition។

វិដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម