[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Rivian បានប្រកាសថាចេញជាផ្លូវការនូវរថយន្ត Rivian R1S និង R1T ជាប្រភេទ SUV ៧កៅអី ដែលទទួលបានការរចនាថ្មីសម្រាប់ឆ្នាំ២០២៥ និងមានតម្លៃលក់ក្នុងទីផ្សារចាប់ពី ៦៩,៩០០ដុល្លារ សម្រាប់ R1S និង ៧៥,៩០០ដុល្លារ សម្រាប់ R1T ។
រថយន្តថ្មីនេះដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធរួមមាន៖
- ជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយដែលអាចផលិតកម្លាំងសរុបបានចំនួន ៥៣៣សេះ-៦៦៥សេះ និងកម្លាំងរមួល ៨២៧ញ៉ូតុនម៉ែត្រ- ១,១២៤ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៣.៤ វិនាទី ប៉ុណ្ណោះ។
- ជម្រើសម៉ូទ័រអគ្គិសនីចំនួន ៣ (ក្រោយ ២-មុខ ១) ផ្គួបជាមួយអាគុយដែលអាចផលិតកម្លាំងសរុបបានចំនួន ៨៥០សេះ និងកម្លាំងរមួល ១,៤៩៥ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២,៩វិនាទី ប៉ុណ្ណោះ។
- ជម្រើសម៉ូទ័រអគ្គិសនីចំនួន ៤ ផ្គួបជាមួយអាគុយដែលអាចផលិតកម្លាំងសរុបបានចំនួន ១,០២៥សេះ និងកម្លាំងរមួល ១,៦២៤ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២,៥ វិនាទី ប៉ុណ្ណោះ។
ចំពោះប្រព័ន្ធម៉ាសុីនដំណើរការទាំងអស់និងភ្ជាប់មកជាមួយការប្រើប្រាស់ប៉ុងពីរ All-wheel drive ជាស្តង់ដារខណៈប្រភេទនិងទំហំថ្មខាងក្រុមហុ៊ុនមិនទាន់បង្ហាញនៅឡើយទេប៉ុន្តែវាប្រហេលជាបើកបរបានចម្ងាយសរុបពី ៤៣៥-៦៧៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង តាមការអះអាងពីខាងក្រុមហ៊ុន។
ខាងក្រុមហ៊ុន Rivian ក៏បានបន្ថែមទៀតថា រថយន្តថ្មីទាំង ២ម៉ូលនេះនឹងមកជាមួយប្រព័ន្ធជើងក្រោមថ្មី និងរន្ធខ្យល់ខាងមុខធំជាងមុន ហើយវាក៏ភ្ជាប់មកជាមួយឧបករណ៏បច្ចេកវិទ្យា និងមុខងារជំនួយការបើកបរជាច្រើនផងដែលរួមមាន៖
- កាម៉េរ៉ា ៣៦០ ដឺក្រេ ១១គ្រាប់ មើលមួយជុំ
- រ៉ាដា ៥គ្រាប់
- ប្រព័ន្ធវៃឆ្លាត AI
- Blind Spot Monitoringៈ ឧបករណ៏ចាប់សញ្ញារបស់រថយន្ត
- Highway Assistៈ មុខងារជំនួនរក្សាគន្លង
- Lane Change on Commandៈ មុខងារអនុញ្ញាតឱ្យរថយន្តផ្លាស់ប្តូរគន្លងដោយស្វ័យប្រវត្តិនៅពេលប់ើកសុីញ៉ូ
- Enhanced Highway Assistៈ មុខងារជំនួយការបើកបរ៕