[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rivian បានឈានដល់ការផលិតរថយន្តអគ្គិសនីសុទ្ធបានចំនួនគ្រឿងទី ១០មុឺនគ្រឿង ខណៈរថយន្តដែលបានរំកិលចេញពីរោងចក្រនោះគឺម៉ូដែល Rivian R1S ប្រភេទ SUV នៅឯរោងចក្ររបស់ពួកគេក្នុងសហរដ្ឋអាមេរិក ។
ស្របពេលជាមួយគ្នាណេះ ភីកអាប់អគ្គិសនីសុទ្ធ Rivian R1T ស៊េរីឆ្នាំ ២០២៤ ក៏ទទួលបានចំណាត់ថ្នាក់ជារថយន្តដែលសុវត្ថិភាពកម្រិតខ្ពស់ជាងគេ Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) និងជាភីកអាប់ដំបូងគេបង្អស់ទទួលបានពានរង្វាន់នេះផងដែរ ។
ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការជ្រើសរើស Top Safety Pick+ រថយន្តត្រូវបានធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខ រួមទាំងធ្វើតេស្តនៅចង្កៀងបំភ្លឺផ្លូវ ការធ្វើតេស្តនៅផ្នែកចំហៀងដើម្បីផ្តល់នៅការការពារអ្នកដំណើរនៅផ្នែកខាងក្រោយជាដើម ៕