នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Rolls-Royce អាចលក់រថយន្តបានដល់ទៅ ៥ ១៥២ គ្រឿង ដែលមានការកើនឡើង ២៥% បើធៀបនឹងឆ្នាំ ២០១៨ ជាចំនួនលក់ច្រើនបំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១១៦ ឆ្នាំរបស់ក្រុមហ៊ុន។
SUV កំពូលប្រណីតម៉ូដែល Cullinan បានរួមចំណែកយ៉ាងធំក្នុងការជួយឲ្យចំនួនលក់មានកំណើនខ្ពស់ ហើយម៉ូដែលផ្សេងទៀតដូចជា Phantom Ghost Wraith និង Dawn ក៏មានតម្រូវការខ្ពស់ណាស់ដែរ។
រថយន្ត ៥ ១៥២ គ្រឿង គឺលក់តាមរយៈបណ្ដាញរបស់ក្រុមហ៊ុននៅទូទាំងសកលលោក ដែលមានហាងលក់ចំនួន ១៣៥ កន្លែង ក្នុងប្រទេសជាង ៥០។ ទីផ្សារធំជាងគេរបស់ Rolls-Royce នៅឆ្នាំ ២០១៩ នៅតែជាអាមេរិកខាងជើង តាមពីក្រោយដោយប្រទេសចិន និងអឺរ៉ុប៕