បន្ទាប់ពីបានបង្ហាញរថយន្ត SUV ដំបូងបង្អស់របស់ខ្លួន Rolls-Royce ទទួលបានការបញ្ជាទិញជាច្រើន រហូតសឹងតែផលិតមិនទាន់។
ចំនួននៃការលក់ និងបោះទៅឲ្យឈ្មួញកាន់តែច្រើនឡើងៗ រហូតធ្វើឲ្យក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ សម្រេចចិត្តបន្ថែមបុគ្គលិករហូតដល់ទៅ ២០០ នាក់ទៀត សរុប ២ ពាន់នាក់ នៅក្នុងឆ្នាំ ២០១៩ នេះ ។
បើយោងតាម Automotive News បានឲ្យដឹងថា តម្រូវការ Rolls-Royce Cullinan បានកើនឡើងយ៉ាងច្រើន រហូតដល់ចំនួននៃការបញ្ជាទិញ ត្រូវរំកិលទៅខែក្រោយៗទៀត។
យ៉ាងណាមិញ Rolls-Royce បានបង្ហាញថា អតិថិជនដែលទិញ Cullinan ភាគច្រើនជាមនុស្សស្រីវ័យក្មេង ខុសពី Rolls-Royce ដទៃទៀត ដែលភាគច្រើនជាមនុស្សវ័យចំណាស់ជិះ។
នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce Motor Cars Americas លោក Martin Fritsches បានប្រាប់ Automotive News ថា “អតិថិជនជាច្រើនដែលធ្លាប់បានបើក Rolls-Royce Dawn ឬ Phantom គឺទិញ Cullinan យកទៅប្រើបន្ថែម”៕