Rolls-Royce បានប្រកាសឲ្យដឹងថាសង្វាក់ផលិតកម្មនៃរថយន្តម៉ូដែល Ghost ជំនាន់ទីមួយ ត្រូវបានបញ្ចប់ហើយ ដើម្បីត្រៀមខ្លួនសម្រាប់រថយន្ត Ghost ជំនាន់ទីពីរ។
ក្រុមហ៊ុនបានប្រាប់អំពីផែនការ ដែលគ្រោងនឹងបង្ហាញចេញ Rolls-Royce Ghost ថ្មីប្រភេទ Black Badge នៅកម្មវិធីតាំងបង្ហាញរថយន្តបុរាណ NEC Classic Motor Show នៅឆ្នាំនេះ ដើម្បីអបអរខួប ១០ ឆ្នាំ នៃសង្វាក់ផលិតកម្មផលិតរថយន្តម៉ូដែល Ghost នេះ និងជាការបញ្ចប់ការផលិតផងដែរ។
រថយន្តម៉ូដែល Ghost បានបង្ហាញមុខក្នុងកម្មវិធី Frankfurt Motor Show នាឆ្នាំ ២០០៩ ដែលវាជាម៉ូដែលមានគួបផ្សំនូវប្រណីតភាពរបស់ Rolls-Royce ជាមួយតម្លៃធូរ។ សម្រាប់ Ghost ជំនាន់ថ្មីគឺមានប្រើប្រាស់គ្រោងឆ្អឹងថ្មី ប៉ុន្តែរូបរាងទាំងស្រុងរបស់វាទំនងជាមិនផ្លាស់ប្ដូរខ្លាំងនោះឡើយ អាចមានការផ្លាស់ប្ដូរអំពូលមុខក្រោយ ឲ្យទាន់សម័យជាងមុន៕