[ទីផ្សារបរទេស] កាលពីខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុន Rolls-Royce បានបញ្ចេញនៅរថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានគឺ Boat Tail ជាមួយតម្លៃ ២៨ លានដុល្លារ ដែលនឹងត្រូវបានផលិតឡើងដោយដៃ និងតាមតម្រូវការម្ចាស់រថយន្តចំនួន ៣គ្រឿង។ ក្នុងនោះគ្រឿងទី២ នៃរថយន្តនេះ នឹងត្រូវបញ្ចេញនៅខែឧសភា ឆ្នាំ២០២២ នៅ Villa d’Este ក្នុងប្រទេសអ៊ីតាលី។
រថយន្ត Rolls-Royce Boat Tail ដំបូងគេបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុង Concorso d’Eleganza Villa d’Este ក្នុងខែតុលា ឆ្នាំ ២០២១។ ដូច្នេះ នេះជារឿងធម្មតាសម្រាប់ម៉ូដែលទី២ដែលត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២២ ដែលត្រូវបានផ្លាស់ប្តូរទៅ កាលវិភាគប្រចាំថ្ងៃនៅថ្ងៃទី ២០ និង ២២ ខែឧសភាវិញ។
ទន្ទឹមនឹងនេះ យើងអាចដឹងបានផងដែររថយន្តទាំង ៣គ្រឿងនេះនឹងមានផ្នែកជាច្រើនដូចគ្នា ហើយក៏មានផ្នែកមួយចំនួនទៀតផ្លាស់ប្តូរ ដោយរួមបញ្ចូលគ្នានៃពណ៌ គ្រឿងខាងក្នុង និងជម្រើសនៃការតុបតែង ដោយស្របទៅតាមចំណងចំណូលចិត្តនៃម្ចាស់រថយន្ត។
ខណៈដែរម៉ូដែល Boat Tails ទាំង៣ នឹងមានការរចនាតួគ្រោងដូចគ្នា ដោយម៉ូដែលនីមួយៗនឹងមានលក្ខណៈពិសេសនៃការប្រើប្រាស់រៀងៗខ្លួន ដូចជារថយន្តទី១ មានកម្រាលខាងក្រោយដែលធ្វើពីក្រណាត់ open-pore Caleidolegno រូបរាងផ្នែកខាងក្រោយដូចកន្ទុយទូក អាចបើកបាន ដោយក្រុមហ៊ុន Rolls-Royce អោយឈ្មោះវាថា “Hosting Suite” ដែលខាងក្នុងមានផ្ទុកនូវទូរទឹកកក, កៅអីធ្វើពី Carbon-fiber ចំនួន២ និងឆ័ត្រមួយផងដែរ។
ទន្ទឹមនឹងនេះ យើងទាយថាកន្លែងដូចគ្នានឹងត្រូវបានកំណត់រចនាសម្ព័ន្ធតាមរបៀបមួយផ្សេងទៀតនៅក្នុងម៉ូដែល២ផ្សេងទៀតដោយបង្ហាញពីចំណង់ចំណូលចិត្តរបស់ម្ចាស់រៀងៗខ្លួន។ យើងក៏គួររំពឹងផងដែរនៅការផ្លាស់ប្តូរនៅក្នុងការរួមបញ្ចូលគ្នានៃពណ៌ គ្រឿងខាងក្នុង និងជម្រើសនៃការតុបតែងស្រោបដោយស្បែកនៃរថយន្តដែលផលិតដោយដៃដែលធ្វើឲ្យមានការប្រែប្រួលកាន់តែច្រើនបើប្រៀបធៀបទៅនឹងការផលិតកម្មរបស់ស៊េរីនេះ។
ថ្វីត្បិតតែមានតួអាលុយមីញ៉ូមដែលបានរចនាឡើងវិញ និងផលិតដោយដៃសុទ្ធក៏ដោយ ក៏ Boat Tail ផ្អែកលើស្ថាបត្យកម្មនៃស៊ុមអាលុយមីញ៉ូមដ៏ប្រណិត ដែលត្រូវបានប្រើដោយ Ghost, Cullinan SUV និង Phantom flagship ផងដែរ។ ដូចនៅក្នុង Phantom ដែរ, ដោយរថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៦.៧៥ លីត្រ Twin-turbo ១២ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៦៣ សេះ និងកម្លាំងរមួល ៩០០ ញូតុនម៉ែត្រ៕