Rolls-Royce ម៉ូដែលនេះ ចាយពេល ៨ពាន់ម៉ោងទៅលើការឌីស្សាញជាមួយឈើដោយដៃផ្ទាល់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Rolls-Royce Arcadia Droptail ដែលជារថយន្តទី ៣ ក្នុងចំណោម ៤ ដែលផលិតឡើងផ្តាច់មុខសម្រាប់អតិថិជនពិសេសរបស់ខ្លួន ខណៈតម្លៃលក់ត្រូវបានគេរំពឹងថាថ្លៃជាង ៣០ លានដុល្លារ ។

រថយន្តនេះ ត្រូវបានតុបតែងជា ២ពណ៌ ជាមួយកញ្ចក់ធ្វើពីអាលុយមីញ៉ូម ព្រមទាំងរួមបញ្ចូនៅ carbon-fiber ទៅលើទីតាំងមួយចំនួនផងដែរ ។ លើសពីនេះ ក្នុងនោះក្រុមអ្នកឌីស្សាញរបស់ Rolls-Royce តុងតែងជាមួយឈើចំនួន ២៣៣ ដុំនៅលើរថយន្ត រួមទាំង ៧៦ ដុំនៅលើដំបូលខាងក្រោយ ហើយវិស្វករត្រូវប្រើបច្ចេកទេស F1 ដើម្បីបង្កើតសរសៃកាបូនរឹងដែលអាចប្រើឈើបាន ដោយលារអភិវឌ្ឍន៍នេះ ជាការឌីស្សាញប្រើដោយដៃផ្ទាល់ដែលប្រើពេលជាង ៨ ពាន់ម៉ោងឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកឌីស្សាញមួយផ្សេងទៀត បានចំណាយពេល ៥ ខែដើម្បីធ្វើការឌីស្សាញនៅផ្នែកខាងមុខរបស់ម៉ូដែលនេះ មានលក្ខណៈជារាងនាឡិកាដ៏ស្មុគស្មាញបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបសើក្រុមហ៊ុន Rolls Royce ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Rolls-Royce នៅមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថា ត្រូវបានបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៧ លីត្រ អាចផលិតកម្លាំងបាន ៥៩៣ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម