Rolls-Royce Boat Tail តម្លៃជាង ២៦ លានដុល្លារ ជារថយន្តថ្លៃជាងគេក្នុងចំនោមរថយន្តទាំង ៥ លើលោក

[បរទេស] រថយន្តថ្លៃបំផុតក្នុងពិភពលោកពីក្រុមហ៊ុនរថយន្តឈានមុខនានា ពីព្រោះរថយន្តទំនើបថ្លៃៗអាចបង្ហាញពីស្ថានភាពរបស់ពួកគេ ដែលជួយបង្កើនមុខមាត់ និងមុខក្នុងសង្គមសម្រាប់ម្ចាស់ផងដែរ។ យោងតាមគេហទំព័រ Amazing Road ក្នុងបញ្ជី World of Speed ​​បានប្រមូលផ្តុំនូវរថយន្តប្រណីតល្អបំផុត។ ខាងក្រោមនេះ ជាថយន្តថ្លៃបំផុតទាំង ៥ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២២៖

១) Rolls-Royce Boat Tail៖ ជារថយន្តដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២២  ជាមួយនឹងលក្ខណៈពិសេសចុងក្រោយបំផុតដែលផលិតឡើងយ៉ាងពិសេស គួបផ្សំជាមួយនឹងការរចនាដ៏ប្រណិតពីទូកទេសចរណ៍លំដាប់ពិភពលោក  ជាមួយនឹងតម្លៃ ២៦ ០២៧ ៩៦១ ដុល្លារ  ដែលផលិតបានតែ ៣ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) Bugatti La Voiture Noire៖ ជារថយន្តតែមួយគត់នៅលើលោកដែលចាយពេលផលិត ២ ឆ្នាំពេញ និងមានតម្លៃ ១៧ ៣៩៥ ៧៤៦ ដុល្លារ ម្ចាស់បច្ចុប្បន្នគឺខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ។ រថយន្តនេះប្រើប្រាស់ម៉ាស៊ីនចំណុះ ៨ លីត្រ W16 មានកម្លាំង ១ ៥០០ សេះ។

៣) Bugatti Centodieci៖ ជារថយន្តផលិតឡើងដើម្បីអបអរខួបលើកទី ១១០ ឆ្នាំ របស់ Buggatti ដែលមានតម្លៃ ៨ ៣៧៦ ៣០៨ ដុល្លារ ដោយមានត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះ។ រថយន្តនេះ ប្រើប្រាស់ម៉ាស៊ីនចំណុះ ៨ លីត្រ W16 មានកម្លាំង ១ ៦០០ សេះ។

៤) Mercedes Maybach Exelero៖ រថយន្តនេះបានចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០០៤ ដែលជា រថយន្តមានែតមួយគត់លើពិភពលោក មានតម្លៃ ៧ ៤៣៧ ៤៥២ ដុល្លារ ម៉ាស៊ីនប្រើម៉ាស៊ីន V12 ចំណុះ ៥,៩ លីត្រ មានកម្លាំង ៦៩០ សេះ។​

៥) Bugatti Divo៖ វាជារថយន្តដ៏កម្រ និងថ្លៃបំផុតមួយ ដែលមានតម្លៃ ៥ ៤០១ ៧២៦ ដុល្លារ ដែលផលិតបានតែ ៤០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៨,០ លីត្រ W16 ដែលមានកម្លាំង ១ ៥០០ សេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម