Rolls-Royce បានបង្ហាញចេញរថយន្តម៉ូដែល Phantom មួយគ្រឿងមានផលិតតែមួយគ្រឿងក្នុងលោក ដែលរថយន្តនេះនឹងដាក់បង្ហាញក្នុងកម្មវិធីជួបជុំនៅ One Thounsand Museum ក្នុងទីក្រុង Miami នាថ្ងៃទី ៤ ធ្នូ ហើយនឹងដាក់លក់ដេញថ្លៃនៅកម្មវិធី RM Sotheby ដោយថវិកាទទួលបាននឹងត្រូវជួយដល់កម្មវិធី RED ដែលប្រយុទ្ធប្រឆាំងជំងឺអេដស៍។
រថយន្ត Phantom ពណ៌ក្រហមនេះមានលក្ខណៈពិសេសត្រង់ថាទឹកថ្នាំខាងក្រៅគឺមានលាយដោយសារធាតុគ្រីស្តាល់ជាមួយពណ៌ Magma Red ហើយស្រទាប់ទឹកថ្នាំខាងក្នុងមានលាយបំណែកគ្រីស្តាល់ជាមួយថែមទៀតផង។ ទឹកថ្នាំរថយន្តគឺមានចំនួន ៥ ស្រទាប់ ដែលការលាបមួយស្រទាប់ៗចំណាយពេលជាង ៥ ម៉ោង ដោយប្រើប្រាស់កម្លាំងដៃមនុស្សសុទ្ធ។
ចំណែកផ្នែកខាងក្នុងវិញមានគឺមានស្រោបដោយស្បែកកែច្នៃដោយដៃមនុស្ស ជាមួយនឹងការរចនាដោយពណ៌ Arctic White និងមានហាយឡាយជាមួយពណ៌ Mugello Red។ នៅលើដំបូលក៏មានប្រើប្រាស់នូវ Mugello Red Shooting Starlight ដែលមានសរសៃភ្លើងចំនួន ១ ៦០០ រំលេចយ៉ាងស្អាត៕