Rolls-Royce Phantom ស៊េរីថ្មីចុងក្រោយ ដឹកមកដល់កម្ពុជាតម្លៃ ១,២ លានដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តដ៏ប្រណិត Rolls-Royce Phantom EWB ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ១ ២២១ ៤១០ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១ ២២១ ៤១០ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • តម្លៃឡាន ៧៤៤ ៥៥០ ដុល្លារ ($744,450)
  • តម្លៃពន្ធនាំចូល ៤៦២ ១២១ ដុល្លារ ($462,121)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ១ ៤០០ ដុល្លារ ($1,400)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩ ៤៩៩ ដុល្លារ ($9,499)
  • តម្លៃសរុបទាំងអស់ ១ ២២១ ៤១០ ដុល្លារ ($1,221,410)
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់រថយន្ត Rolls-Royce Phantom EWB ស៊េរីឆ្នាំ ២០២៤ ដែលបានបញ្ជាក់ដូចខាងលើនេះ គឺជាម៉ូដែល Black Diamond បំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៨ លីត្រ Twin-Turbo អាចផលិតកម្លាំងបាន ៥៦៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតុ ៨វគ្គ ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687  ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម