Rolls-Royce Wraith ប្រភេទពិសេសថ្មី បង្កប់ចំណុចប្លែកពី Rolls-Royce ដទៃ

ចំណុចពិសេសមួយលើរថយន្ត Rolls-Royce គឺអ្នកទិញអាចមានសិទ្ធិជ្រើសរើស Customize រថយន្តរបស់ពួកគេតាមចិត្តចង់ ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

ជាក់ស្តែងដូចជារថយន្ត Rolls-Royce Wraith ប្រភេទពិសេសនេះអីចឹង ត្រូវបានគេឲ្យឈ្មោះថា Inspired by Earth ដោយវាមានបំពាក់គំនូរនៅលើតួខ្លួន ដែលបង្ហាញឲ្យឃើញតំបន់មជ្ឈឹមបូព៌ាមើលពីលំហអាកាសមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំនូរដែលគូរឡើងដោយដៃនេះ តាមពិតទៅត្រូវបានបំផុតតាម ប្រព័ន្ធសូឡា (Solar System) ទាំងមូលតែម្តង ដោយក្នុងនោះរួមមានទាំង ព្រះអាទិត្យ ក៏ដូចជាភពទាំង ៨ ផងដែរ។

គួរឲ្យដឹងថា ពណ៌ខៀវ Royal Blue លើតួខ្លួនខាងក្រៅរបស់រថយន្ត Wraith Inspired by Earth ខាងលើ គឺចង់បង្ហាញពីផ្ទៃ ៧៥% នៃផែនដី ដែលគ្របដណ្តប់ដោយទឹក។ ដោយឡែក គំនូរតំបន់មជ្ឈឹមបូព៌ា ត្រូវគេគូរនៅលើគម្របម៉ាស៊ីនរថយន្ត។ ចំណែកឯកាប៊ីនខាងក្នុងវិញ វាផ្តោតខ្លាំងទៅលើផ្ទៃផែនដី និងមនុស្ស។

រថយន្ត Rolls-Royce Wraith មានបំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦២៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម