
- Presenting the Bear 650 – ម៉ូតូ scrambler ទាន់សម័យជំនាន់ថ្មីជាមួយនឹងដួងព្រលឹងទសវត្សរ៍ឆ្នាំ 60 | ផ្អែកលើ Interceptor / INT 650 និងបំផុសគំនិតដោយ Eddie Mulder នៅឯ Big Bear Run ឆ្នាំ 1960
- fuelled by gut feel និងបំពាក់ដោយម៉ាស៊ីនភ្លោះប៉ារ៉ាឡែល (parallel ) 650cc ដ៏ល្បីល្បាញរបស់ Royal Enfield, Bear 650 រួមបញ្ចូលគ្នានូវរចនាបថបេតិកភណ្ឌពិតប្រាកដ និងនិងភាពស៊ីសង្វាក់គ្នា។
- កង់ខាងមុខ/ខាងក្រោយទំហំ 19 អ៉ីញ/17អ៉ីញ ជាមួយនឹងសំបកកង់ chunky ធំៗ ដែលមានមុខងារពិសេសដល់ទៅ ២យ៉ាង ,កន្លែងអង្គុយបែប scrambler, កាងក្រោយខ្ពស់ និងកម្ពស់ពីបាតម៉ាស៊ីនមកផ្ទៃដី 184mm ធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្វែងរកស្ទីល និងបង្ហាញទម្រង់ជិះបែបថ្មី។
ប្រទេសកម្ពុជា ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៥៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យមថ្ងៃនេះ បានប្រកាសដាក់លក់ម៉ូតូស៊េរីថ្មី Bear 650 នៅក្នុងប្រទេសកម្ពុជាហើយ ។ The Bear 650 គឺជា scrambler ស៊េរីថ្មីទាន់សម័យដែលត្រូវបានបំផុសគំនិតដោយ Eddie Mulder, aka Fast Eddie’s spirit។ ជាមួយគ្នានេះដែរ ភាពអង់អាច និងការផ្ដល់នូវតាមតម្រូវការរបស់អ្នកបើកបរ របស់ម៉ូតូស៊េរីថ្មីនេះ បង្ហាញយ៉ាងច្បាស់ និងលំអិតបំផុតអំពីផ្នត់គំនិតរបស់អ្នកប្រណាំងម៉ូតូម្នាក់ដែលកាលនោះមានអាយុ 16ឆ្នាំមកពីក្លឹប Checkers Motorcycle Club – Eddie Mulder ហើយនៅក្នុងឆ្នាំ 1960 គាត់បានក្លាយជាជើងឯកវ័យក្មេងជាងគេដែលប្រកួត និងយកឈ្នះនៅក្នុងការប្រកួត Big Bear Run នៅវាលខ្សាច់កាលីហ្វ័រញ៉ា។
ចូលទៅកាន់ប្រវត្តិដើមបន្តិច នៅក្នុងឆ្នាំ 1960 វាលខ្សាច់ដែលមានឈ្មោះថា Mojave បានក្លាយជាទីលានប្រណាំងរបស់កម្មវិធី Big Bear Run ហើយវាលខ្សាច់នោះត្រូវបានគេស្គាល់ថា ជាវាលខ្សាច់ដែលធំ និងពិបាកបំផុតនៅកាលីហ្វ័រញ៉ាក្នុងការប្រកួតប្រណាំងម៉ូតូ ដែលគេមិនធ្លាប់បានឃើញ។ ប៉ុន្តែលោក Eddie Mulder បានធ្វើឱ្យពិភពប្រណាំងម៉ូតូមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់បាន ឆ្លងកាត់ទីផ្ដាច់ព្រ័ត្រមុនគេ ក្នុងរយៈពេល 4 ម៉ោងនិង 21 នាទី ដោយបញ្ឆេះម៉ូតូកេរ្តិ៍ដំណែលដែលវិលត្រលប់មកវិញតាមសម័យកាលរបស់គាត់គឺ Astride 500cc Royal Enfield Fury។ លោក Eddie គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតែ 197 នាក់ប៉ុណ្ណោះដែលបានបើកបរនៅក្នុងវាលខ្សាច់ដ៏លំបាករហូតដល់ចុងបញ្ចប់ទីព្រ័ត្រ ហើយ 64ឆ្នាំ ក្រោយមក រឿងរ៉ាវទាំងនោះ និងស្មារតីដែលគ្មានការភ័យខ្លាចនោះ បានជំរុញឱ្យមានការបំផុសគំនិតសម្រាប់ម៉ូតូដែលបង្កប់នូវភាពធន់ ហើយខ្លាំងដូចទៅនឹងម៉ូតូដែលលោក Eddie បើកបរក្នុងពេលប្រកួត ហើយម៉ូតូកំពុងលើកឡើងនេះ គឺជា Royal Enfield Bear 650 ដែលជាម៉ូតូដ៏ទាន់សម័យ និងបត់បែនបានល្អមែនទែន។ រចនាឡើងសម្រាប់អ្នកបើកបរដែលជឿជាក់លើសភាវគតិរបស់ពួកគេ និងលេចធ្លោជាងអ្នកដទៃ ម៉ូតូ Bear 650 គឺលើសពីម៉ូតូមួយគ្រឿង ព្រោះវាគឺជា ការធ្វើដំណើរ ជាកំណត់ត្រា និងការរំលឹកពីអ្វីដែលអ្នកចង់បាន។ មិនតែប៉ុណ្ណោះជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសព្វ វិស្វកម្មដ៏រឹងមាំ និងសោភ័ណភាពនៃអ្នកបើកបរ Bear 650 ត្រៀមនឹងកំណត់ឡើងវិញនូវបទពិសោធន៍បើកបរ សម្រាប់ ‘scrambler-ers’ ទូទាំងពិភពលោក ដោយអញ្ជើញពួកគេឱ្យបង្កើតផ្លូវផ្ទាល់ខ្លួនមួយ។
ម៉ូតូ Bear 650 ត្រូវបាន fuelled by gut feel និងដំណើរការដោយផ្លេតហ្វម 650-Twin ដ៏ល្បីល្បាញទូទាំងពិភពលោករបស់ Royal Enfield ។ ហើយ ផ្លេតហ្វមនេះ ត្រូវបានគេស្គាល់ថា សម្រាប់ដំណើរការបានល្អ និងរលូនមែនទែន ដោយម៉ាស៊ីននេះផ្តល់នូវកម្លាំង 47 bhp (34.6 kW) នៅ 7,250 rpm និងកម្លាំងបង្វិលអតិបរមា 56.5Nm @ 5150rpm ដែលបង្កើនកម្លាំងកណ្តាលនៅលើម៉ូតូ Bear 650 បើប្រៀបធៀបទៅនឹងម៉ូដែល Twin ផ្សេងទៀត។ ប្រព័ន្ធ exhaust system 2-1 ប្រកបដោយភាពច្នៃប្រឌិត បង្កើនកម្លាំងបង្វិលជុំ និងផ្តល់នូវខ្សែថាមពលកាន់តែទូលំទូលាយ ខណៈពេលដែលបំពង់ស៊ីម៉ាំងមានទំហំតូច ជួយបន្ថយទម្ងន់ កាត់បន្ថយសំលេងរំខានខ្លាំង តែហើយបន្ថែមសោភ័ណភាពឱ្យកាន់តែស្អាតដូច Scrambler ទៀតផង។
Scramble in style
បើនិយាយពីសំបកកង់ម៉ូតូ របស់ Bear 650 វិញ ជាប្រភេទសំបក Chunky ដែលត្រូវបានឌីហ្សាញក្រឡាកង់ជាឆ្នូតៗ និងជាដុំការ៉េតូចៗ មើលទៅគឺមាំមែនទែន។ អមជាមួយកែបប្រភេទពូក ដូចម៉ូតូ scrambler , 2-1 exhaust , ទម្រង់កាងក្រោយខ្ពស់ ហើយប្រវែងម៉ូតូ និងកម្ពស់ម៉ូតូ រួមទាំងគ្រឿងបង្គុំនីមួយៗរបស់ Bear 650 គឺជា DNA របស់ Scrambler ពិតៗ។ អ្វីដែលកាន់តែដូច scrambler បន្ថែមទៀតនោះ គឺពណ៌ដែលត្រូវបានរចនាឡើងដល់ទៅ 5ពណ៌ទាក់ទាញបំផុត ហើយត្រូវបានបំផុសគំនិតដោយស្មារតីរស់រវើកនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះរួមមាន៖ Boardwalk White, Petrol Green, Wild Honey, Golden Shadow និងពណ៌ពិសេសមួយប្រភេទ edition ដែលមានឈ្មោះថា Two Four Nine ដោយគោរពដល់ជ័យលាភីការប្រណាំងដ៏ល្បីរបស់ Eddie។ ទាំងអស់នេះហើយធ្វើឱ្យ Bear 650 ក្លាយជា scrambler ដែលបង្កប់នូវស្មារតី និងរចនាប័ទ្មនៃឈុតប្រណាំងវាលខ្សាច់នៃរដ្ឋកាលីហ្វ័រញ៉ាក្នុងទសវត្សរ៍ទី 60 ។
The quintessential ‘bad-roader’
ម៉ូតូ Bear 650 ត្រូវបានកែប្រែ និងរឹងមាំជាងមុន ដោយបូមមុខពីស្តុងធំៗ 2 ប្រភេទ Showa USD មុខជាមួយនឹងការធ្វើដំណើរ 130mm និង Showa Twin tube RSU នៅខាងក្រោយជាមួយនឹងជំនួយធ្វើដំណើរ 115mm ផ្តល់នូវបទពិសោធន៍ដ៏ល្អនៅពេលបើកបរ។ កម្ពស់បាតម៉ូតូ 184mm ខ្ពស់ជាងមុន គួបផ្សំជាមួយនឹងសម្រាប់អ្នកដែលចង់បានបទពិសោធន៍ ‘badass’ ដ៏គួរឱ្យចាប់អារម្មណ៍ Bear 650 ទទួលបានការកែប្រែ និងរឹងមាំជាងមុន ប្រអប់ស្តុងធំ Showa USD នៅខាងមុខជាមួយនឹងការធ្វើដំណើរ 130mm និង Showa Twin tube RSU នៅខាងក្រោយជាមួយនឹងជំនួយធ្វើដំណើរ 115mm ផ្តល់នូវបទពិសោធន៍ដ៏ល្អនៅពេលជិះលើម៉ាសុីន។ Higher ground clearance 184mm គួបផ្សំជាមួយនឹងទំហំកង់ខាងមុខ 19អ៉ីញ និង 17អ៉ីញ ដែលបំពាក់ជាមួយនឹងសំបកកង់ពីរជាន់ ផ្តល់នូវរូបរាងពិតប្រាកដរបស់ scrambler ធ្វើអោយការចាប់ហ្វ្រាំងកាន់តែល្អជាងមុន និងដំណើរការសម្រាប់ផ្លូវ off-road ក៏កាន់តែខ្លាំង។
Not so basic instinct | Modern scrambler essentials
ទោះបីត្រូវបានបំផុសគំនិតដោយកេរ្តិ៍ដំណែល ប៉ុន្តែ Bear 650 បំពាក់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗណាស់ ក្នុងនោះម៉ូតូនេះត្រូវបានបំពាក់ដោយ Tripper Dash អេក្រង់ TFT ថ្មីទាំងអស់ និងងាយស្រួលប្រើប្រាស់ ផ្ដល់នូវបទពិសោធន៍សម្រាប់ការយល់ដឹងយ៉ាងងាយស្រួលក្នុងការធ្វើដំណើរ។ មិនតែប៉ុណ្ណោះ ដៃចង្កូតអាលុយមីញ៉ូមពណ៌ខ្មៅ និងកុងតាក់ចុចបញ្ជា កាន់តែបង្កើនភាពងាយស្រួល នៅពេលដែលប្រើ Tripper Dash។
សម្រាប់តំលៃរបស់ Bear 650 នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមពី $6640. លោកអ្នកអាចស្វែងរកម៉ូឌែល Bear 650 នេះបាននៅ អគារតាំងបង្ហាញនិងលក់របស់ Royal Enfield Cambodia ទាំងសាខាភ្នំពេញ&សាខាសៀមរាប។
អំពី Royal Enfield
យីហោម៉ូតូចំនាស់ចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ 1901។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ1955 ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, the Shotgun 650, the all-new Himalayan adventure tourer, the Scram 411 ADV Crossover, the iconic Bullet 350 and Classic 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួន ៥ រួមមាន នេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕