Sad បាត់! ចាប់ពីឆ្នាំ ២០២១ Mercedes នឹងឈប់ផលិតឡានស្ព័រម៉ូដែល SLC ទៀតហើយ

រថយន្ត​ស្ព័រ​ខ្នាត​តូច មិន​សូវលក់​ដាច់​ប៉ុន្មាន​ឡើយ ហើយ​រថយន្ត​ប្រភេទ​នេះ​តែង​ធ្លាក់​ចុះ​ការ​ចាប់អារម្មណ៍​ជា​រឿយៗ។ ដោយសារតែ​ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន Mercedes-Benz សម្រេច​ចិត្ត​ថា​នឹង​ឈប់​ផលិត​ម៉ូដែល SLC ក្រោយ​ស៊េរី​ឆ្នាំ ២០២០។

SLC ស៊េរី​ចុងក្រោយ​នេះ នឹង​មាន​ចំនួន ២ ម៉ូដែល គឺ SLC300 Final Edition និង SLC 43 AMG Final Edition សម្រាប់​ស៊េរី​ឆ្នាំ ២០២០ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SLC300 Final Edition នឹង​មាន​លក្ខណៈ​ពិសេស ដូច​ជា ការ​តុបតែង​ផ្នែក​ខាង​ក្រៅ​ពណ៌​ខ្មៅ​រលើប​រលោង, ស្លាក SLC Final Edition, យ៉ាន់​អាលុយមីញ៉ូម ប្រភេទ AMG ទំហំ ១៨ អ៊ីញ ពណ៌​ខ្មៅ​រលោង, ផ្នែក​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​ស្បែក​ពណ៌​ខ្មៅ​លាយ​ទឹក​ប្រាក់ ជាមួយ​ថ្នេរ​ដេរ​ពណ៌​ប្រផេះ។ សម្រាប់​ពណ៌​នៃ​រថយន្ត​នេះ​មាន​តែ​មួយ​ជម្រើស​ប៉ុណ្ណោះ គឺ ពណ៌​ប្រផេះ Selenite Grey។

ចំណែក​ឯ SLC 43 AMG Final Edition វិញ ក៏​មាន​លក្ខណៈ​ពិសេស​ស្រដៀង​គ្នា​ដែរ គឺ ការ​តុបតែង​ផ្នែក​ខាង​ក្រៅ​ពណ៌​ខ្មៅ​រលើប​រលោង, ស្លាក SLC Final Edition, យ៉ាន់​អាលុយមីញ៉ូម ប្រភេទ AMG ទំហំ ១៨ អ៊ីញ ពណ៌​ខ្មៅ​រលោង, ផ្នែក​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​ស្បែក​ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ និង​ដៃ​ចង្កូត​ប្រភេទ AMG។ អ្នក​អាច​បែកចែក​ម៉ូដែល​ទាំង ២ ខាង​លើ​នេះ​បាន​យ៉ាង​ងាយ​ស្រួល ព្រោះ SLC 43 AMG Final Edition នឹង​មាន​តែ​ជម្រើស​ពណ៌​លឿង (Sun Yellow) ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម